ភាគទី២០ ៖ ហ្ហេីយ..នេះឯងគិតស្អីនឹង ការងារច្រេីនណាស់ឈប់ខ្វល់ទៅ

1.2K 64 0
                                    

បន្ទាប់ពីថេយ៉ុងនឹងអ៊ុនវ៉ូញុំាអាហាររួចហេីយពេលនេះពួកគេទាំងពីរក៏បានចេញដំណេីរទៅដេីរលេងជាមួយគ្នាទៀតដូចពួកគេបាននិយាយ
ដេាយមានកម្លេាះសង្ហា ឆា អ៊ុនវូ ជាអ្នកនាំផ្លូវ ។
អ៊ុនវូបាននាំថេយ៉ុងមកកាន់កន្លែងដ៏ពេញនិយមបំផុតរបស់ប្រទេសបារាំងដែលគ្រប់គ្នានៅក្នុងពិភពលេាកស្គាល់ថាជា « ប៉ម Eiffel »។ ប៉ម Eiffel គឺ​ជា​
និមិត្តរូបតំណាងឲទីក្រុងប៉ារីសនៃប្រទេសបារាំង ។ ជាច្រើនឆ្នាំមកនេះ វាបានទាក់ទាញអ្នកទេសចរមកពីជុំវិញពិភពលោកដែលកោតសរសើរភាពស្រស់ស្អាតរបស់វា និង មានអាហារឆ្ងាញ់ជាច្រេីន សួនកម្សាន្តសម្រាប់លេង ធ្វេីឲមនុស្សជុំវិញពិភពលេាកតែងតែ
ចង់មកទស្សនានៅទីនេះ ។

" អូ!! នេះគឺជាប៉មអេហ្វែលកន្លែងដែលពេញនិយមបំផុត នៅក្នុងទីក្រុងបារីសនេះមែនទេមែនទេ ធ្លាប់តែមកការពីតូច ឥឡូវនេះកាន់តែស្រស់ស្អាតជាងមុនឆ្ងាយណាស់ មេីលចុះមនុស្សមកលេងទីនេះ
ច្រេីនណាស់ " ថេយ៉ុងត្រដាងដៃរត់លេងនៅលេីវាស្មៅទីនេះយ៉ាងសប្បាយរីករាយ ។

" ត្រូវហេីយ តេីថេយ៉ុងចូលចិត្តទេ " អ៊ុនវូនិយាយទាំងញញឹមស្រស់នឹងសម្លឹងមេីលទៅរាងស្តេីងដេាយភ្នែកស្រទន់បង្គប់ដេាយមនេាសញ្ចេតនាយ៉ាងជ្រាវជ្រៅ ទេាះបីពួកគេទេីបតែជួបគ្នាក៏ដេាយ ។

" ចូលចិត្តខ្លាំងណាស់ អរគុណលេាកហេីយដែលជូនខ្ញុំមកទីនេះ " ថេយ៉ុង

" មិនបាច់គួរសមទេ ខ្ញុំនឹងនាំថេយ៉ុងទៅកន្លែងជា
ច្រេីនទៀត បេីសិនជាថេយ៉ុងចង់ទៅនេាះ " អ៊ុនវូ

" អ្ហា!! លេាកនេះពិតជាល្អខ្លាំងណាស់ តេាះពួកយេីងទៅមុខបន្តទៀត " ថេយ៉ុងបានអួសដៃរាងក្រាស
ដេាយមិនដឹងខ្លួន ព្រេាះតែភាពសប្បាយរីករាយរបស់់គេ ។ បន្តែសកម្មភាពរបស់គេធ្វេីឲអ៊ុនវូមេីលទៅដៃស្រឡូនដែលចាប់អួសដៃរបស់ខ្លួនដេាយបេះដូង
លេាតឌុកដាក់រកថារំភេីបមិនត្រូវ ព្រេាះមនុស្ស
ដែលយេីងកំពុងតែចាប់អារម្មណ៍ចាប់ដៃខ្លួន ។

" អេ! អ៊ុនវូកន្លែងនេះស្អាតណាស់ជួយថតរូបឱ្យខ្ញុំបន្តិចបានទេ ? " ថេយ៉ុង

" បាទ! បានឲទូរស័ព្ទរបស់ឯងមក " ថេយ៉ុងក៏បានដកទូរស័ព្ទខ្លួនឲទៅអ៊ុនវូថតរូបអេាយ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now