ភាគទី៤១ ៖ ការផ្តាច់ពាក្យ

1.4K 70 1
                                    




                  @CondoJK

              ពេលនេះជុងហ្គុកបាននាំថេយ៉ុងមកខន់ដូរផ្ទាល់ខ្លួនរបស់គេដែលរាងស្តេីងព្យាយាមរេីបម្រាស់ចង់ដាច់ខ្យល់ទៅហេីយនៅតែមិនបានសម្រេច
ចុងក្រេាយបានមកដល់ទីនេះបានសម្រេច ។

              ព្រូស~

" អួយ!!! " ថេយ៉ុងថ្ងូរទាំងឈឺនៅពេលជុងហ្គុកបេាះគេទៅលេីពូកដេាយមិនថ្នមសូម្បីតែបន្តិច ប៉ុន្តែ
បន្ទេាសគេក៏មិនបានដែរមកពីគេរេីបម្រាស់មិនឈប់ដែលធ្វេីឲរាងក្រាសម៉ូវចិត្តជាខ្លាំង ។

" ន៎ែ!! បងយកខ្ញុំមកទីនេះធ្វេីអី ខ្ញុំចង់ទៅវិញឲសេាឡានខ្ញុំមកខ្ញុំវិញមក " ថេយ៉ុងពេលឃេីញរាងក្រាសទម្លាក់គេទៅលេីពូកហេីយក៏បានដេីរទៅអង្គុយលេីសាឡុងធ្វេីប្រងេីយដេាយមិនបានខ្វល់ពីគេបន្តិចសេាះ ទេីបគេចង់ត្រឡប់ទៅផ្ទះវិញទាស់ត្រង់ថាសេាឡានគេនៅលេីដៃជុងហ្គុក ខណៈដែលពួកគេមកនឹងរាងក្រាសបានយកឡានគេបេីកមកដេាយឲឡានគេទៅកាន់ហូស៊ុកជិះត្រឡប់ទៅផ្ទះវិញ ព្រេាះពេល
ហូស៊ុកមកនឹងគេជិះមកជាមួយជុងហ្គុក ។

" នៅឲស្ងៀមកុំចង់ទៅណាឲសេាះ យេីងមិនទាន់បានជម្រះបញ្ជីជាមួយឯងនេាះទេ " ជុងហ្គុកនិយាយឃាត់បន្ទាប់ពីឃេីញថេយ៉ុងចុះពីលេីពូកដេីរមកសុំសេាឡានពីគេ ។

" ចង់ជម្រះបញ្ជីជាមួយខ្ញុំ ? តេីខ្ញុំបានធ្វេីអ្វីនេាះបងថាទៅមេីលហាស ? " ថេយ៉ុងលេីកចញ្ចេីមសួរទៅកាន់រាងក្រាស តេីគេចង់យ៉ាងមិចឲប្រាកដជាមួយខ្លួន ។

" ហេតុអី  ឯងទៅនៅជាមួយ ឆា អ៊ុនវ៉ូ ? ឯងដឹងទេថាគេជាកូនលេាកកាង លីស៊ុកសត្រូវរបស់យេីង " ជុងហ្គុក

" ចុះវាយ៉ាងមិច មានអីទាក់ទងជាមួយខ្ញុំនេាះ "
ថេយ៉ុង

" មិចក៏ថាមិនទាក់ទង ឯងជាគូរដណ្តឹងរបស់យេីង ថាមិនត្រូវគេចូលមកក្បែរឯងព្រេាះចង់យកឯងជាឈ្នាន់សងសឹកជាមួយយេីង ជំនួសឪពុករបស់គេដែលជាប់គុកនេាះ ឯងមានដឹងទេ ? " ជុងហ្គុកលេីកហេតុផលគ្រប់យ៉ាងទេាះបីជាដឹងថាខ្លួនមិនបានប្រាកដ ប៉ុន្តែគេនៅតែមិនចង់ឲថេយ៉ុងពាក់ព័ន្ធជាមួយនឹងគេខ្លាចថាគេមកក្នុងបំណងណាមួយដូចដែលគេគិត ដូច្នេះគេត្រូវតែហាមទុកមុនឲហេីយ ។ ចំណែកថេយ៉ុងឮបែបនឹងហេីយរាងគាំងបន្តិចដែរ ព្រេាះថាកន្លងមកគេមិនដែលបានដឹងថាអ៊ុនវ៉ូជាកូនលេាកកាងនេាះទេ រីឯពត៌មានរឿងលេាកកាងជាប់គុកនេាះគេក៏បានដឹងដែរ ហេីយក៏ដឹងថាលេាកកាងតាំងពីដេីមឡេីយជាសត្រូវជាមួយនឹងរាងក្រាស តេីអ្វីៗដែលជុងហ្គុកនិយាយនេះជាការពិតទេអ៊ុនវ៉ូពិតជាយកគេដេីម្បីតែជាឈ្នាន់សម្រាប់តែសងសឹក ?

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now