ភាគទី៣៣ ៖ បែបនេះល្អណាស់! មិនយូមិនឆាប់ជឿថាឯងនឹងគាត់កាន់តែចុះសម្រុងនឹងគ្នាហេីយ

1K 58 0
                                    

                @កេាះជេជូ

            រំលងពីមួយថ្ងៃទៅមួយថ្ងៃ ពេលនេះឈានចូលក្នុងថ្ងៃទីបួនហេីយដែលថេយ៉ុងនឹងជុងហ្គុកបានមកលេងកេាះជេជូនេះជាមួយគ្នា ។ ចំណែកទំនាក់ទំនងពួកគេវិញមានភាពស្និតស្នាលជាមុន ទាំងថេយ៉ុងនឹងជុងហ្គុកនិយាយគ្នាបែបធម្មតាមិនបានសេាះអង្គេីយដូចជាពេលមុនៗទៀតទេ ។
លេីសពីនេះទៅទៀតថ្ងៃនេះក៏បានដល់ថ្ងៃកំណត់ដែលមិត្តភក្តិជុងហ្គុក នឹង ថេយ៉ុងបានធ្វេីដំណេីរមកទីនេះដែរ ខណៈដែលពួកគេកំពុងតែអង្គុយរងចាំមិនយូប៉ុន្មាន ស្របពេលនេាះក៏បានឃេីញមនុស្សមួយក្រុមកំពុងតែដេីរសំដៅមករករីសតរបស់ពួកគេ ដែលអ្នកទាំងពីរស្គាល់ច្បាស់ណាស់ថាជាអ្នកណា មនុស្សមួយក្រុមនេះគឺជាមនុស្សដែលពួកគេកំពុងតែអង្គុយរងចាំនឹងឯង ។

" នេាះពួកគេមកដល់ហេីយ " ថេយ៉ុងនិយាយប្រាប់រាងក្រាសហេីយក៏បានដេីរចេញទៅរកពួកគេទាំងញញឹម ។

" ជីមីន ចាន់កឺ យេីងនឹកពួកឯងណាស់ " ថេយ៉ុងចូលទៅឱបពួកគេទាំងពីរនាក់ដែលឈរញញឹមមិនចាញ់គេនេាះទេ ។

" ពួកយេីងក៏នឹកឯងដូចគ្នា " ចាន់កឺនិយាយតបទៅអ្នកជាមិត្តវិញពេលលែងចេញពីការឱប ។

" ពួកឯងមកដល់ល្អហេីយ ឆាប់ចូលមកក្នុងមក " ជុងហ្គុកផ្តួចផ្តេីមហៅពួកគេចូលទៅក្នុងរីសត បន្ទាប់ពីឈរមេីលថេយ៉ុងឱបមិត្តភក្តិគេដូចជាបែងគ្នារាប់ឆ្នាំចឹង ។

" អឺ " យ៉ុនហ្គីដេីរទៅឱបចង្កេះជីមីនរួចក៏បណ្តេីរគ្នាទៅតាមពីក្រេាយជុងហ្គុកដែលកំពុងដេីរនាំមុខនេាះ ។

" អេ! មេីលជីមីននឹងលេាកមីនចុះ ស្វីតជាមួយគ្នាសាហាវ " ថេយ៉ុងចាប់និយាយឡេីងបន្ទាប់ពី
ឃេីញកាយវិការបស់ពួកគេទាំងពីររួច ។

" នៅនេាះលេីសនឹងទៀតណ៎" ចាន់កឺបន្ថែមពីក្រេាយថេយ៉ុង នឹងនឹកឃេីញសកម្មភាពពួកគេទាំងពីនៅក្រុមហ៊ុន ។

" ពិតមែនហេស!! "

" ត្រូវហេីយ "

" យ៉ា! កាមីននេះសាហាវជាងឯងទៀត ហិហិ តេាះ
ពួកយេីងទៅ " បន្ទាប់ពីនិយាយដេីមមិត្តភក្តិពួកគេរួចទៅនាំគ្នាចូលទៅក្នុងរីសតដែរ ។ ចូលមកដល់ក៏បានឃេីញមនុស្សគ្រប់គ្នាកំពុងតែអង្គុយជុំគ្នានៅបន្ទប់ទទួលភ្ញៀវទេីបចូលទៅអង្គុយ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now