ភាគទី១៣ ៖ ពួកយេីងណាត់ជួបគ្នាទៅ

1.1K 59 1
                                    



        @មីនគ្រុប

" ចាន់កឺឯងមានចាប់អារម្មណ៍លេាកវ៉ាងទេ យេីងឃេីញសម្លឹងមុខឯងរហូត " ជីមីននិយាយទៅចាន់កឺនៅពេលដែលចេញពីក្នុងអូហ្វីសអគ្គនាយក ។

" ទេយេីងមិនបានចាប់អារម្មណ៍ផង " ចាន់កឺក្រវីក្បាលបញ្ជាក់ថាគេពិតជាមិនដឹង ។

" បេីតាមយេីងសង្កេតមេីលគេទំនងជាចាប់អារម្មណ៍ឯង " ជីមីន

" ឯងច្បាស់ជាច្រឡំហេីយ គេអាចគ្រាន់តែមេីលធម្មតាប៉ុណ្ណឹងឯងកុំចេះតែនិយាយផ្តេសផ្តាស " ចាន់កឺព្យាយាមបដិសេដទាំងមុខចាប់ផ្តេីមក្រហមតិចៗទាំងមិនដឹងខ្លួនធ្វេីអេាយជីមីនឃេីញហេីយរឹតតែបានដៃបង្អាប់មិត្តជាខ្លាំង ។

" មិនចាប់អារម្មណ៍ក៏មិនចាប់អារម្មណ៍ តែហេតុអីឯងចាំបាច់មុខក្រហមធ្វេីអី យ៉ាងមិចពេញចិត្តលេាកវ៉ាងដែលមែនទេ " ជីមីន

" ឆ្កួត ជីមីនឯងកាន់តែផ្តេសផ្តាសហេីយ យេីងឈប់និយាយជាមួយឯងហេីយទៅធ្វេីការវិញ " ចាន់កឺមិនចង់អេាយមិត្តបង្អាប់ខ្លួនកាន់តែខ្លាំងទៅយកលេសទៅធ្វេីការដេីម្បីគេចពីគេ ។

" ហាសហា បង្អាប់គេសប្បាយមែន " ជីមីនលេីកដៃខ្ទប់មាត់សេីចក្អឹកៗ ទេីបដេីរទៅតាមគេពីក្រេាយដេីម្បីទៅធ្វេីការគេដូចគ្នា ។

   
           រំលងពីមួយម៉េាងទៅមួយម៉េាងឥឡូវក៏ឈានពេលចូលល្ងាចគួរសមដែលជាពេលបុគ្គលិកដែលធ្វេីការនាំគ្នាដេីរចេញពីក្រុមហ៊ុនជារេីយៗ ព្រេាះថាថ្មេីរនេះក៏ដល់ពេលដែលត្រូវចេញពីធ្វេីការហេីយ ។ មកមេីលកម្លេាះតូចពីនាក់នេះវិញក៏មិនខុសគ្នាដែលប្រញាប់រៀបចំឯកសារទុកស្រួលបួលរៀបរយហេីយទេីបនាំគ្នាចាកចេញពីក្រុមហ៊ុនដេីម្បីត្រឡប់ទៅផ្ទះវិញដូចគ្នា ។

" ជីមីនឈប់សិន " ជីមីនដែលរៀបនឹងឡេីងឡានដែលមានចាន់កឺកំពុងអង្គុយបញ្ជានេាះត្រូវងាកមកមេីលអ្នកដែលបានហៅខ្លួនអម្បាញ់មិញនេះថាជាអ្នកណាតែតាមពិតជាអគ្គនាយករបស់គេសេាះ ។

" អូ លេាកអគ្គនាយកមានការអ្វីមែនទេ ទេីបហៅខ្ញុំបែបនេះ " ជីមីន

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now