ភាគទី១៨ ៖ យកក៏យកទៅស្មានយេីងខ្វល់

1.2K 61 0
                                    

             @ទីក្រុងប៉ារីស

       កាត់មកមេីលនៅក្នុងទីក្រុងប៉ារីសវិញ គឺថាឈានចូលពេលយប់ទៅហេីយ ។ មនុស្សម្នាក៏បានចេញទៅដេីរលេងកម្សាន្តទៅតាមចំណង់ចំណូលចិត្តជាដេីម ។ ក្រឡេកមកមេីលថេយ៉ុងវិញក៏បានធ្វេី
ដំណេីរមកដល់កន្លែងស្នាក់នៅក្នុងទីក្រុងហេីយ មកដ៏ភ្លាមគេក៏បានសម្រាកយកកម្លាំងសិន មិនទាន់ចង់ដេីរទៅណាបន្តទេ ។ ម្យ៉ាងវិញទៀតស្អែកបានគេទៅកន្លែងថត នៅពេលបញ្ចប់ការថតសឹមដេីរលេងមេីលគេមេីលឯង ។

" ថេយ៉ុងហា ចង់ដេីរលេងនៅក្រៅសិនទេ " គូតាសួរទៅកាន់ថេយ៉ុង ព្រេាះគាត់មានបំណងចង់ទៅក្រៅ ក៏ឆ្លៀតបបួលប្អូន ។

" អរ អត់ទេបង ខ្ញុំចង់សម្រាកសិនស្អែកចាំទៅ "
ថេយ៉ុង

" មិនអីទេចឹងសម្រាកចុះ បងរកចេញទៅក្រៅសិនហេីយ " គូតា

" បាទ! បង " និយាយចប់ពួកគេទាំងពីរក៏បានបំបែកផ្លូវគ្នាទៅ ហេីយថេយ៉ុងក៏បាចូលបន្ទប់សម្រាករបស់គេ ។

" ហេុីយ!! ហត់ណាស់ " ថេយ៉ុងដាក់ខ្លួនលេីពូកសម្ងំបិទភ្នែកដេកមិនទាន់បានប៉ុន្មានផងទូរស័ព្ទរបស់គេក៏រេាទ៍ឡេីង ។

   រីង~~រីង

" ជីមីនតេី " ថេយ៉ុងស្រវ៉ាទាញទូរស័ព្ទចេញពីក្នុងការបូបរួចក៏បានឃេីញលេខដែលទាក់ទងមកជាលេខរបស់មិត្តខ្លួនតេី ទេីបប្រញាប់ចុចទទួល ។

" ហេឡូ ជីមីន ឯងមានការអ្វីមែនទេ ? " ថេយ៉ុង

" អឺ ឯងទៅណាមែនទេ ?  បានយេីងឃេីញថតរូបដូចនៅលេីយន្តហេាះ " ជីមីនក៏បានសួរទៅកាន់អ្នកជាមិត្ត ។ តាមពិតទៅពេលដែលនៅលេីយន្តហេាះនឹងថេយ៉ុងបានថតរូបពពកតាមកញ្ចក់បង្អួចយន្តហេីយភ្ជាប់ជាមួយខេបសិនថា « see you soon » បែបនេះហេីយធ្វេីអេាយជីមីនឆ្ងល់ ដូច្នេះ ទេីបប្រញាប់ខលសួរ ។

" អរ តាមពិតយេីងមកប៉ារីសដេីម្បីធ្វេីការងារនឹងណា " ថេយ៉ុង

" ចុះឯងទៅប៉ុន្មានថ្ងៃ " ជីមីន

" មួយអាទិត្យ " ថេយ៉ុង

" ហេីយយូម្លេះ " ជីមីន

" យ៉ាងមិចនឹកយេីងមែន បេីនឹកឡេីងមកដែលមកយេីងចាំ " ថេយ៉ុងនិយាយចំអន់អ្នកជាមិត្ត ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now