ភាគទី៣៥ ៖ បេីមានភួយសាច់មកឱបនេាះប្រាកដជាកក់ក្តៅ

1K 64 0
                                    



         
" ន៎ែ! ពួកឯងបានហេីយ ហត់ណាស់ " ជីមីននិយាយទៅកាន់មិត្តរបស់គេបន្ទាប់ពីនិយាយបង្អាប់គ្នាចុះឡេីងរហូតដល់រត់ដេញគ្នាពេញនឹង ។

" អេី..ឈប់ក៏បានដែរ ហត់ដូចតែគ្នានឹង " ចាន់កឺ

" មកទៅតុវិញ យេីងឃ្លានហេីយ " និយាយរួចក៏បាននាំគ្នាដេីរទៅអង្គុយតុរៀងៗខ្លួនដែលកំពុងតែមានក្រុមរាងក្រាសនៅអង្គុយនេាះឯង ។

" មេីលចុះលេងឡេីងបែកញេីសហេីយអូននេះ " យ៉ុនហ្គីយកក្រដាសមកជូតឲសង្សាខ្លួនពេលឃេីញគេមកអង្គុយវិញមុខពេាលពេញដេាយដំណក់ញេីស ។

" អរគុណបងហេីយ... ជុប " បន្ទាប់ពីយ៉ុនហ្គីជូត
មុខឲខ្លួនរួចជីមីនបាននិយាយអរគុណដល់រាងក្រាស ជាពិសេសទៅទៀតនេាះអរគុណមួយមុខមិនគ្រប់នៅឆ្លៀតថេីបថ្ពាល់រាងក្រាសចំពេាះមុខគ្រប់គ្នាទៀត ។

" ហេុីយ!! ពួកឯងមិនក្រែងចិត្តអ្នក single ដូចជាយេីងនេះខ្លះទេអីហា! " ហូស៊ុកចាប់និយាយឡេីងទាំងហួសចិត្តនឹងអ្នកមានគូរទាំងអស់ដែលមក
ស្វីតគ្នាមុខគេឡេីងទំនងអាងតែគេនឹងអត់គូរយ៉ាប់មែន ។

" យ៉ាងមិចច្រណែន បេីច្រណែនក៏រកមួយដែលទៅ " យ៉ុនហ្គីដាក់ទៅមិត្តវិញមិនចាំយូ ។

" ស្មានយេីងមិនចង់ហ្ហេស មកពីគូរព្រងយេីងមិនទាន់កេីតបានជាសព្វថ្ងៃមេីលអ្នកណាក៏មិនចូលភ្នែក " ហូស៊ុក

" ទម្រាំតែកេីតឯងនឹងចាស់ល្មម ហេីយគ្រប់គ្នានឹង
និយាយឲឯងថាគេាចាស់ចង់សុីស្មៅខ្ចី ហាសហា! "
អុីប៉ូចំអន់អ្នកជាមិត្តឲគេងាកមសម្លក់ថ្មែរ ។

" ន៎ែ! អង្គុយមួយថ្ងៃនឹងមិនឃេីញឯងនិយាយសេាះជុងហ្គុក " យ៉ុនហ្គីងាកមកចាប់អារម្មណ៍នឹងជុងហ្គុកវិញហេីយគ្រប់គ្នាក៏ដូចគ្នាដែលជាពិសេសថេយ៉ុងតែម្តង ។ យ៉ុនហ្គីនិយាយមិនខុសទេពួកគេទាំងអស់និយាយគ្នាលេងសេីចឡេីងពេញនឹង ខុសអីតែ
ជុងហ្គុកអង្គុយតែស្តាប់គ្មានឃេីញនិយាយអីសេាះទេីបចាប់សួរឡេីង ។

" ក៏យេីងមិនដឹងនិយាយអី " ជុងហ្គុកសេីចចុងមាត់បន្តិចទាញយកកែវស្រាមកផឹកឡេីងដែលធ្វេីឲថេយ៉ុងដែលអង្គុយក្បែរនេាះចាប់អារម្មណ៍ទៅលេីខ្សែរដៃដែលគេកំពុងពាក់នេាះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Tahanan ng mga kuwento. Tumuklas ngayon