ភាគទី៤ ៖ បិទមាត់របស់ឯងទៅ

1.3K 73 0
                                    

       ព្រឹកថ្ងៃថ្មីពន្លឺចែងចាំងពេញផ្ទៃមេឃទាំងមូលមនុស្សខ្លះរួសរាន់ទៅធ្វេីការ ខ្លះទៀតទៅរៀន រីឯខ្លះទៀតក៏នៅផ្ទះដូចធម្មតា ។ ក្រឡេកទៅមេីលរាងស្តេីង គីម ថេយ៉ុង វិញក៏កំពុងរៀបចំខ្លួនទៅធ្វេីការដូចគ្នា ។ ថ្ងៃនេះគេត្រូវថតស៉្បតឡានអេាយក្រុមហ៊ុនមួយ ហេីយក្រុមហ៊ុននេះគ្មានណាក្រៅពីក្រុមហ៊ុន ចន ជុងហ្គុកនេាះទេ បន្តែទាស់ត្រង់ថាមិនមែនជាជុងហ្គុកទេអ្នកហៅមកអេាយថត តែជាអ្នកម្តាយរបស់គេទៅវិញទេអ្នកចាត់ចែងអេាយរឿងនេះទេាះបីជាគេមិនបានពេញចិត្តក៏ត្រូវតែស្របតាម ។

" អ្នកប្រុស ថេយ៉ុងមកដល់ហេីយមែនទេ អញ្ចឹងអញ្ចេីញចូលទៅរៀបចំខ្លួន " បុគ្គលិក

" Ok តែថាអគ្គនាយកមកហេីយរឺនៅ " ថេយ៉ុង

" ចាស៎ គឺគាត់មិនទាន់មកទេអ្នកប្រុស " បុគ្គលិក

" មិនអីទេអញ្ចឹង អរគុណ " ថេយ៉ុងនិយាយរួចបុគ្គលិកបាននាំគេទៅរៀបចំខ្លួន ព្រេាះបន្តិចទៀតត្រូវត្រៀមខ្លួនថតហេីយ ។ បន្តិចក្រេាយមានមានស្រ្តីដែលអានស្មានដឹងថាប្រាកដជាម្តាយរបស់ម្ចាស់ក្រុមហ៊ុនព្រេាះនៅក្បែរគាត់ក៏មានរាងក្រាសជុងហ្គុក
មកជាមួយដែរ ។

" ថេយ៉ុងក្មួយមកដល់យូហេីយ " អ្នកស្រីចនដែលជាអ្នកចាត់ចែងរឿងនេះបានដេីរសំដៅមករកថេយ៉ុងដែលកំពុងរៀបចំខ្លួន ដេាយលែករាងក្រាសគឺមិបានចូលមកជាមួយទេ គេនៅអង្គុយខាងក្រៅដេីម្បីរងចាំមេីលការថត ។

" អរ ជម្រាបសួរម៉ាក់អ៊ុំ ខ្ញុំបានមកដល់មួយសន្ទុះហេីយ " ថេយ៉ុងឃេីញអ្នកជាម្តាយរបស់គូរដណ្តឹងភ្លាមក៏ប្រញ៉ាប់ក្រេាកពីកៅអីមកសំពះគួរសមគាត់ ។

" ចាស៎ លេាកដៃថ្វាយព្រះក្មួយ " អ្នកស្រីចន

" នាងឆាប់រៀបចំខ្លួនថេយ៉ុងអេាយស្អាតទៅ " អ្នកស្រីចន

" ចាស៎  អ្នកស្រី " បុគ្គលិកក៏ប្រញ៉ាប់ប្រញ៉ាធ្វេីខ្លួនថេយ៉ុងអេាយឆាប់រួចរាល់ ដេាយមានអ្នកស្រីចនអង្គុយមេីលការខុសត្រូវផងដែល មួយសន្ទុះក្រេាយរួចរាល់ ។

" ជុងហ្គុក ថេយ៉ុងរៀបចំខ្លួនរួចហេីយចាប់ផ្តេីមទៅ " អ្នកស្រីចនប្រាប់ទៅកាន់កូនប្រុសដែលអង្គុយចុចកំព្យូរទ័រ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now