ភាគទី៤២ ៖ ខ្ញុំដេាះលែងគេហេីយ

1.4K 67 2
                                    

                    @CondoJK

          បន្ទាប់ពីរថេយ៉ុងបានចាកចេញបាត់ទៅ ពេលនេះជុងហ្គុកកំពុងតែអង្គុយលេីពូកគិតនៅរឿងជា
ច្រេីនរវាងគេជាមួយនឹងថេយ៉ុង ។ ឃេីញថាពេលនេះថេយ៉ុងបាននិយាយចង់ផ្តាច់ពាក្យជាមួយគេហេីយ នេះសុទ្ធតែជាអ្វីដែលគេតែងតែចង់បានរហូតមក ហេតុអ្វីក្នុងខ្លួនពេលនេះមិនមានអារម្មណ៍ថាមានក្តីសុខទៅវិញ ក្នុងចិត្តដូចជាល្ហល្ហេវដូចបាត់អ្វីសំខាន់យ៉ាងចឹង គេយកដៃស្ទាប់ទ្រូងខ្លួនឯងដែលកំពុងតែលេាតមិនឈប់នេាះតែមិនមែនជាការរំភេីបនេាះទេ វាជាអារម្មណ៍នៃការបាត់បង់ ។

" នេះជាអ្វីដែលឯងតែងតែចង់បានមករហូត ហេតុអ្វីពេលនេះខ្ញុំដូចជាកំពុងតែពិបាកចិត្តទៅវិញ "
ជុងហ្គុកសួរខ្លួនឯងតិចៗទាំងយកដៃជ្រេាកសក់ទាំងឈឺក្បាល ។

" តេីខ្ញុំកំពុងតែលង់ស្រលាញ់គេហេីយមែនទេ ? "បន្ទាប់ពីគិតពីអារម្មណ៍ជាច្រេីនគេបានចេាទ
សំណួរនេះនិយាយចេញទៅក្រៅ ប៉ុន្តែពេលនេះគ្មានអ្នកណាអាចជួយឆ្លេីយគេបានទេសូម្បីតែគេមិនទាំងយល់ពីអារម្មណ៍ខ្លួនឯងផង ។ គិតកាន់តែយូរកាន់តែវិលវល់គិតអ្វីមិនចេញ ដេាះស្រាយមិនកេីត ដូច្នេះហេីយគេក៏ទម្លាក់ខ្លួនដេកលេីពូកលង់លក់បាត់ទៅ ហេីយសង្ឃឹមថាភ្ញាក់មកវិញអ្វីៗគ្រប់យ៉ាងនឹងល្អប្រសេីរទៅចុះ ។

           
             @ប្រាំថ្ងៃក្រេាយ  

          រំលងពីមួយថ្ងៃទៅមួយថ្ងៃពេលនេទំនាក់ទំនងថេយ៉ុងនឹងជុងហ្គុកក៏បានឃ្លាតឆ្ងាយពីគ្នាកាន់តែខ្លាំងដែលប្រាំថ្ងៃកន្លងមកនេះពួកគេមិនដែរបានជួបគ្នាទេ ។ ថេយ៉ុងតាំងពីថ្ងៃមានរឿងមកគេមិនដែលចេញពីផ្ទះទេនៅតែសំងំតែក្នុងបន្ទប់ អាហារអ្វីក៏មិនញុំាហេីយអ្នកណាសួរថាមានរឿងអ្វីក៏មិនឆ្លេីយដែលធ្វេីឲគ្រួសារគេមានការពិបាកចិត្តយ៉ាងខ្លាំង តែមិនដឹងធ្វេីមិចមានតែបណ្តេាយគេសិនចុះ ប្រហែលគេមានរឿងពិបាកចិត្តហេីយទេីបចង់នៅស្ងប់ស្ងាត់តែម្នាក់ឯងបែបនេះ ។ រហូតឈានមកដល់ថ្ងៃនេះទេីបគេដាច់ចិត្តប្រាប់រឿងគ្រប់យ៉ាងទៅកាន់គ្រួសារគេឲបានដឹង គ្រាន់តែឮសម្តីរបស់ថេយ៉ុងនិយាយប្រាប់ហេីយធ្វេីអ្នកទាំងពីរមានការស្រឡាំងកាំងដូចគ្នាហេីយក៏ខកចិត្តដែរ ដែលគ្រួសារទាំងពីរមិនអាចក្លាយជាដន្លងជាមួយគ្នាទៀតបាន ព្រេាះតែកូនរបស់គេប្រាប់ថាជុងហ្គុកមិនស្រលាញ់ខ្លួនទេគេបង្ខំចិត្តភ្ជាប់ពាក្យប៉ុណ្ណេាះ ដូច្នេះគាត់ក្នុងនាមជាឪពុកម្តាយមានតែស្របតាមប៉ុណ្ណេាះមិនអាចបង្ខំពួកគេទាំងពីរទេ ទេាះបីរៀបការហេីយមិនស្រលាញ់គ្នាផងតេីមានក្តីសុខយ៉ាងមិចបានទៅ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now