ភាគទី១០ ៖ ឯងមិនគួរស្រលាញ់យេីងទេ

1.2K 61 1
                                    

         
        ថេយ៉ុងដែលកំពុងអង្គុយស្រូបខ្យល់ឱកាស
នេាះឃេីញថារាងយប់ប្រលប់ទៅហេីយទេីបក្រេាក
ឡេីងដេីម្បីត្រឡប់ទៅវិញ ។

" អ្ហាយ...... " តែចង្រៃអីគ្រាន់ឈានជេីងដេីរមិនទាន់បានមួយជំហានស្រួលបួលផងក៏ទាក់នឹងវល្លិដេីមឈេីបិះដួលទៅហេីយតែសំណាងល្អបានដៃមាំក្រាសក្រសេាបអេាបចង្កេះតូចក្តាប់ទាញចូលមកបុកដេីមទ្រូងសុទ្ធតែសាច់ដុំរបស់គេ ។

" ជុងហ្គុក " ថេយ៉ុងបន្លឺឈ្មេាះរាងក្រាសខ្សៀវៗពេលនេះភ្នែកទល់ភ្នែកច្រមុះទល់ច្រមុះក្រេាមពន្លឺបំភ្លឺរបស់ព្រះច័ន្ទនាពេលរាត្រី ម្នាក់ៗភ្លឹករាងៗខ្លួនមិនព្រមលែងចេញពីការអេាប ។ ថេយ៉ុងរៀបនឹងងេីយទៅថេីបបបូរមាត់រាងក្រាសហេីយតែជុងហ្គុកភ្ញាក់ស្មារតីមកវិញរុញថេយ៉ុងចេញពីខ្លួនតិចៗ ព្រេាះខ្លាចត្រូវរបួស ។

" អឺគឺថាអូន...អូន " ថេយ៉ុងនិយាយទាក់ៗដេាយសារតែខ្មាសអៀនខ្លួនឯងអម្បាញ់មិញដែលភ្លេចខ្លួនបិះទៅថេីបរាងក្រាសទៅហេីយ ។

" យប់ហេីយត្រឡប់ទៅវិញទៅ " ជុងហ្គុកថាតែប៉ុណ្ណឹងក៏បានដេីរចេញមកមុន ធ្វេីអេាយថេយ៉ុងនៅឈរហួសចិត្តនឹងខ្លួនឯង ។

" ហេុីយ យេីងគិតចង់ធ្វេីអីមិញនេះ ពិតជាខ្មាស់គេខ្លាំងណាស់ដែលទៅចង់ថេីបគេមុន មិនដឹងជាយកមុខទៅទុកឯណាទេ គីម ថេយ៉ុងអេីយ "
ថេយ៉ុងយកដៃខ្ទប់ថ្ពាល់ខ្លួនឯងដែលក្រហមព្រឺមៗដេាយសារអៀននឹងទង្វេីរខ្លួនឯងមុននេះ ។

" ឈប់គិតហេីយទៅគេងវិញ " ថេយ៉ុងដេាយសារខ្ជិលនៅគិតច្រេីនទៀតទេីបត្រឡប់ទៅវិញ គ្រាន់តែមកដល់បន្ទប់ឃេីញរាងក្រាសបានគេងនៅលេីគ្រែបែរខ្នងទៅជញ្ជាំង ។ មិនចាំយូថេយ៉ុងក៏ឡេីងទៅគេងនៅម្ខាងទៀតដេាយសម្លឹងមេីលខ្នងរាងក្រាសពីក្រេាយហេីយគិតក្នុងចិត្តម្នាក់ឯង ។ គេមិននឹងស្មានសេាះថាអាចមានថ្ងៃមកគេងគ្រែរួមជាមួយរាងក្រាសឡេីយ ព្រេាះដឹងថាគេស្អប់ខ្លួនខ្លាំងណាស់ តែមេីលពេលនេះចុះតេីគេកំពុងយល់សប្តិមែនទេគេកំពុងនៅលេីគ្រែជាមួយរាងក្រាស នេះបេីបានគេងកេីយដេីមទ្រូងគេទៀតមិនដឹងមានក្តីសុខប៉ុណ្ណាទេថេយ៉ុងអេីយ ។ មិនខុសទេគេទាំងនាក់គឺត្រូវបានគេងលេីគ្រែតែមួយទេាះជារាងក្រាសមិនចង់ក៏ដេាយតែបេីមិនគេងទេនេាះតេីអេាយគេទៅគេងកន្លែងណាបេីផ្ទះនេះមានសភាពតូចចង្អៀតខ្លាំងណាស់គ្រែគេងមានតែពីរមួយសម្រាប់អ៊ុំយ៉ននឹងជេហាគេង មួយទៀតសម្រាប់អ៊ុំចូរពេាលគឺអ្នកទាំងពីត្រូវគេងគ្រែរបស់អ៊ុំចូរដេាយអ៊ុំគាត់ទៅគេងជាមួយអ៊ុំស្រីនឹងជេហា ដូច្នេះហេីយទេាះមិនចង់ក៏ត្រូវតែទ្រាំតែមួយមុខគត់ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now