ភាគទី២៩ ៖ ឯងកុំឈរចុងពេកប្រយ័ត្នមានគ្រេាះថ្នាក់ ឆាប់មកអង្គុយវិញមក

1.1K 60 1
                                    

               @Morning
                #តាមផ្លូវ

           ពេលព្រឹកព្រលឹមមិនទាន់ទេ រាងក្រាសជុងហ្គុកបានរៀបចំខ្លួនរួចរាល់សម្រាប់ទៅយករាងស្តេីង ថេយ៉ុង ដេីម្បីទៅលេងនៅកេាះជេជូតាមបំណងរបស់គ្រួសារ ។ ពេលនេះពួកគេទាំងពីបានចេញមកដល់ពាក់កណ្តាលផ្លូវហេីយ ពេាះក៏ចាប់ផ្តេីមធ្វេីទុក្ខដេាយសារតែមិនទាន់ទទួលទានអាហារពេលព្រឹកដូចគ្នា ទេីបរាងស្តេីងនិយាយទៅកាន់រាងក្រាសដេីម្បីរកកន្លែងញុំាអីហេីយចាំបន្តដំណេីរទៅមុខទៀត ។

" ជុងហ្គុក..ហ្ហា ពួកយេីងគួរតែរកកន្លែងញុំាអីសិនទៅ  ចាំទៅទៀត  ព្រេាះពួកយេីងមិនទាន់ញុំាអីនេាះទេ " ជុងហ្គុកពេលលឺសម្តីថេយ៉ុង គេមិនបានមាត់អីនេាះទេពេលដែលឃេីញហាងអាហារមួយកន្លែងគេក៏បានអែបឡានឈប់នៅទីនេាះ ។ ពួកគេចំណាយពេលញាំអាហារប្រហែលជា ២០ នាទីក៏បានរួចរាល់ហេីយទេីបប្រញាប់រៀបចំខ្លួនធ្វេីដំណេីរបន្តទៀត ស្ថានភាពនៅក្នុងឡានមានសភាពស្ងប់ស្ងាត់រាងក្រាសផ្តេាតអារម្មណ៍ជាមួយការបេីកបរ រីឯរាងស្តេីងបន្ទាប់ពីជិះរាងយូទេីបចាប់ផ្តេីម
ងងុយដេករួចក៏បានគេលក់បាត់ទៅ ។ មួយសន្ទុះក្រេាយសម្លេងរេាទ៍ទូរស័ព្ទរបស់រាងក្រាសបន្លឺឡេីងបង្វែរការចាប់អារម្មណ៍រាងក្រាសឲទៅចាប់យកទូរស័ព្ទរបស់ខ្លួនចង់ដឹងថាអ្នកណាជាអ្នកខលមក ខណៈពេលមេីលហេីយទេីបដឹងថាលេខអ្នកជាមិត្តសម្លាញ់សេាះ ។

" អាឡូ យ៉ុនហ្គីឯងខលមកយេីងមានអ្វីមែនទេ ? " ជុងហ្គុកលេីកនិយាយតិចៗខ្លាចអ្នកខាងនេាះភ្ញាក់ ។

"  ពេលនេះឯងកំពុងនៅកន្លែងធ្វេីការមែនទេ ?"

" អត់ទេ យេីងកំពុងតែនៅតាមផ្លូវធ្វេីដំណេីរទៅកេាះប៉ារបស់យេីងនៅជេជូ "

" នេះឯងទៅដេីរលេងមែនទេ ? ពិតជាចៃដន្យ
មែនយេីងថាចង់បបួលឯង ហូស៊ុក នឹង អុីប៉ូ ដេីរលេង តែពេលនេះឯងទៅមុនយេីងបាត់ " យ៉ុនហ្គីនិយាយទាំងសេីច ព្រេាះគេាលបំណងដែលខលទៅនឹងដេីម្បីបបួលជុងហ្គុកនិងគ្នីគ្នាផ្សេងទៀតដេីរលេងជុំគ្នាម្តង តែពេលនេះមិត្តគេទៅមុនគេបបួលទៀត ។

" ចុះមានខុសអី ឯងមកតាមក្រេាយបានតេី យេីងចាំ " ជុងហ្គុកនិយាយ គេក៏មានគម្រេាងចង់ដេីរលេងជុំគ្នាដែរ ប៉ុន្តែត្រូវគ្រួសាររៀបចំហេីយបាត់ គេមិនអាចបដិសេដទេីបត្រូវមកបែបនេះ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now