ភាគទី២៨ ៖ លំហែលកាយនៅលេីកេាះ

1.2K 62 1
                                    



               @ព្រឹកថ្ងៃថ្មី

             ពន្លឺព្រះអាទិត្យចាំងចូលក្នុងបន្ទប់ដាស់ឲអ្នកដែលកំពុងគេងលង់លក់ដេាយសារតែជាតិសុរ៉ាចូលខ្លួនយប់មិញនេះឲបេីកភ្នែកងេីបឡេីងទាំងយកដៃទះក្បាលដែលឈឺខ្ទេាកៗនេាះគិតពីរឿងយប់មិញ ។

" តេីយប់មិញមានរឿងអី ហេតុអ្វីខ្ញុំមកនៅទីនេះបានយ៉ាងមិច នេះអ្នកណាដូរខេាអាវឲខ្ញុំនឹង " ថេយ៉ុងព្យាយាមរកនឹករឿងកេីតឡេីងពីយប់មិញ ខណៈឱនមេីលទៅក្រេាមស្រាប់តែឃេីញខ្លួនមិនបានពាកអាវយប់មិញនេាះទេ ។

" ខ្ញុំចាំបានថាយប់មិញនឹងជុងហ្គុកជូនខ្ញុំមក ប៉ុន្តែពួកយេីងទាំងពីរទាស់សម្តីគ្នា បន្ទាប់មក អូ!!នេះ..
ជុងហ្គុកថេីបខ្ញុំ " ថេយ៉ុងបេីកភ្នែកធំៗទាំងភ្ញាក់
ផ្អេីលនៅពេលដែលខ្លួនចាប់ផ្តេីមនឹកឃេីញរឿងកាលពីយប់មិញនេះហេីយក៏យកដៃស្ទាប់មាត់ខ្លួនឯងថេីៗ ។

" អ្ហា!!! ពិតជាមិនអាចទៅរួចមែន តេីខ្ញុំស្រមេីលស្រមៃមែនទេ ? ស្នាមថេីបដំបូងរបស់ខ្ញុំ " ស្នាមញញឹមលេចឡេីងលេីបបូមាត់ស្តេីង ហេីយសួរខ្លួនឯងតេីគេស្រមេីលស្រមៃតែឯងមែនទេ? តែគេចាំច្បាស់ណាស់ព្រេាះពេលនឹងគេមិនទាន់គេងនេាះទេ រាងក្រាសពិតជាបានថេីបគេពិតមែនគេមិនបានស្រមៃតែម្នាក់ឯងទេ ។

" ហ្ហឹស...ខ្ញុំជឿថាមិនយូទេបងប្រាកដជាស្រលាញ់ខ្ញុំវិញជាមិនខានទេ បេីសិនជាបងអត់ចាប់អារម្មណ៍ខ្ញុំបងនឹងមិនធ្វេីបែបនេះនេាះទេ " ថេយ៉ុងនិយាយទាំងជឿជាក់ ព្រេាះតែរឿងការពីយប់មិញ ធ្វេីឲគេភ្លេចរឿងដែលខឹងនឹងរាងក្រាសហេីយ ផ្ទុយទៅវិញបែរជាមានសង្ឃឹមថាអាចនឹងបំបែកបេះដូងថ្មរបស់រាងក្រាសជាក់ជាមិនខាន ។ បន្ទាប់និយាយហេីយគេក៏បានទាញកន្សែងចូលទៅក្នុងបន្ទប់ទឹកបាត់ទៅដេីម្បីងូតទៅនឹងអាចបានចេញទៅក្រៅ ២០ នាទីក្រោយក៏បានរួចរាល់ ។

         រីង~រីង~ សម្លេងរេាទ៍ទូរសព្ទដៃដែលដាក់នៅក្នុងកាបូបលេីតុនេាះក៏បានបន្លឺឡេីងបង្វែរចំណាប់
អាម្មណ៍ថេយ៉ុងដែលកំពុងឈរជូតសក់នេាះឲប្រញាប់ឆោងដៃយកមកមេីលចង់ដឹងថាជាអ្នកណា ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Nơi câu chuyện tồn tại. Hãy khám phá bây giờ