ភាគទី២១ ៖ ខ្ញុំមិនមានសង្សាទេ ប៉ុន្តែខ្ញុំមានគូរដណ្តឹងរួចហេីយ

1.2K 57 2
                                    

          @NC Group

         ពេលនេះនៅក្នុងក្រុមហ៊ុនកំពុងតែមានភាពអ៊ូអរយ៉ាងខ្លាំង ពីព្រេាះតែកម្មវិធីកំពុងតែប្រព្រឹត្តទៅជារេុីយៗផងដែរ ។ ម្ចាស់កម្មវិធីក៏បានចេញមកទទួលភ្ញៀវមួយចំនួនដែលពួកគេបានអញ្ចេីញក៏ដូចជាអ្នកផ្សេងទៀតគឺជាបុគ្គលិកក្រុមហ៊ុនទាំងអស់ ។ បេីយេីងក្រលេកមកមេីលកម្លេាះសង្ហាយេីងវិញដូចជាកំពុងឈររងចាំនណាមិនដឹងនេាះទេដូចជាអន្ទះសារខ្លាំងណាស់ ធ្វេីឲមនុស្សម្នាក់ដែលតែងតែសង្កេតមេីលរហូតនេះអត់ឆ្ងល់មិនបានទេីបដេីរទៅសួរនាំប្រុសកម្លេាះភ្លាម ។

" បងអ៊ុនវ៉ូ បងកំពុងចាំផ្លូវអ្នកណាមែនទេ ? " សម្លេងស្រទន់ទន់ភ្លន់មានមន្តស្នេហ៍ បេីមេីលទៅតាមរូបរាងតូចច្រឡឹងសក់ខ្លីពណ៌សត្រឹមកញ្ចឹងករ បបូរមាត់ ពណ៌ក្រហមស្រាល គ្រេាងដេាយឈុតចងពុំពណ៌ប្រាក់ត្រឹមជង្គង់ពិតជាមេីលទៅស្រស់ស្អាតខ្លាំងណាស់ កំពុងតែសួរទៅកាន់កម្លេាះសង្ហាអ៊ុនវ៉ូធ្វេីឲគេបែរមកចាប់អារម្មណ៍នឹងសម្លេងសួរខ្លួនអម្បាញ់មិញ
វិញ ។

" ត្រូវហេីយ " អ៊ុនវ៉ូឆ្លេីយតបទៅនាងក្រមុំវិញ ។

" តេីជានរណាទៅ "

" គឺ...អរនេាះគេមកហេីយ " អ៊ុនវ៉ូរៀបនឹងប្រាប់ទៅហេីយស្រាប់តែក្រលេកឃេីញមនុស្សដែលខ្លួនកំពុងរងចាំជាយូនេាះបានមកដល់ហេីយ មិនចាំយូគេក៏បានទៅទទួលរាក់ទាក់ទាំងញញឹមពព្រាយដូចជាសប្បាយចិត្តនឹងវត្តមានរបស់គេធ្វេីឲនាងក្រមុំប្រញាប់បែរទៅមេីលចង់ដឹងថាជាអ្នកណាមិចបានអ៊ុនវ៉ូមេីលទៅរីករាយយ៉ាងនេះ គ្រាន់តែងាកទៅភ្លាមធ្វេីឲនាងបេីកភ្នែកធំៗទាំងភ្ញាក់ផ្អេីរ ។

" ថេយ៉ុងមកដល់ហេីយមែនទេ " អ៊ុនវ៉ូ

" ក៏ឃេីញនៅមុខហេីយមិនអញ្ចឹង " ថេយ៉ុងនិយាយទាំងញញឹមឌឺដងរបៀបលេងសេីចអីបែបនឹង ។

" បុិនហាស យេីងនឹង តែថាថ្ងៃនេះឯងស្រស់ស្អាត
ខ្លាំងណាស់  " អ៊ុនវ៉ូមេីលទៅអ្នកខាងនេាះមិនដាក់ភ្នែកដេាយរាងស្តេីងគ្រេាងដេាយឈុតពណ៌សររឹបរាងតូចស្រឡូនរបស់គេថែមទាំងប្តូរស្តាយសក់បែបរួញអង្គារដីមេីលហេីយពិតជាទាក់ភ្នែកខ្លាំងណាស់ ។

✨🌹បំបាក់ស្នេហ៍បុរសបេះដូងថ្ម🥀💫 (ចប់)Where stories live. Discover now