ផ្ដើមរឿង

980 41 5
                                    

ទីប្រឹក្សាបេះដូង💞

គ្រប់គ្នាសុទ្ធតែមានមនុស្សដែលខ្លួនស្រឡាញ់ឬក៏លួចស្រឡាញ់ ចំពោះខ្ញុំក៏ដូចគ្នាគឺខ្ញុំបានស្រឡាញ់មនុស្សម្នាក់តែព្រេងវាសនាដូចជាលេងសើចណាស់បង្កើតរនាំងដ៏ធំឃាំងខ្ញុំជាមួយស្នេហានេះ ការចាប់ផ្ដើមពិតជាល្អណាស់តែយូរទៅក៏ប្រែជាសោះកក្រោះទៅវិញ  មើលទៅវាអស់ផ្លូវដើរហើយ

__________

<ហឹកហឺ!ខ្ញុំគួរតែដកខ្លួនតាំងពីដំបូងមិនគួរឲវាឈានដល់ចំណុចនេះទេ>រាងតូចស្រែកយំនៅលើចិញ្ចើមថ្នល់មេឃក៏បង្អល់ភ្លៀងមកឥតដាច់ បើគេចេញតាំងពីច្បាស់អារម្មណ៍ខ្លួនឯងប្រហែលជាចុងបញ្ចប់មិនដល់ថ្នាក់នេះទេ

_________

<ប្ដីមើលប្រពន្ធមិនបានឬ ហើយក៏គ្មានច្បាប់ណាហាមមិនឲអ្នកឈឺញញឹមដែរ >សម្ដីឌឺដងលាយញ៉ោះរបស់យ៉ុនហ្គីបានប្ដូរព៌ណសាច់ថ្ពាល់ដែលធ្លាប់តែសប្រែជាក្រហមព្រឿងៗ

<អ្នកណាប្រពន្ធបងកុំមកយាយតែផ្ដាស>រាងតូចវៃដើមដៃគេបន្តិចទើបងើបយកចានទុកដូរជាហុចថ្នាំឲគេវិញ ឯអ្នកម្ខាងទៀតក៏ធ្វើមុខជូរព្រោះគេមិនចូលចិត្តថ្នាំទេ
___________

<តែព្រះចន្ទ្រត្រូវការតែផ្កាយមួយដួងនោះ>មានផ្កាយរាប់ពាន់រាប់លានក៏ដោយតែផ្កាយដែលខ្ញុំចង់ឲនៅក្បែរគឺមានតែមួយដួងទេមិនខ្វល់ទេថាផ្កាយដទៃល្អជាងផ្កាយមួយដួងនោះយ៉ាងណាក៏ដោយ

<ចុះបើថ្ងៃមួយបាត់ផ្កាយមួយនោះតើព្រះចន្ទនិងបែបណា>ប្រាកដណាស់ផ្កាយមួយដួងនោះគឺមិនអាចនៅក្បែររហូតទេ ប្រាកដជាមានអ្វីមួយមកបំបែកឬបំពាំងមិនឲពួកគេជួបគ្នាមិនខាន

<ប្រាកដណាស់ព្រះចន្ទមិនអាចទៅជួបឬទៅរកទេតែព្រះចន្ទនឹងនៅចាំហើយក៏មិនឲផ្កាយមួយណាមកជំនួសឡើយទោះជាឯការក៏ដោយដូចបងអញ្ចឹង>អ្នកណាថាពួកគេកំពុងនិយាយពីផ្កាយនោះតាមពិតវាគ្រាន់តែជាតួឧបមាជំនួសពួកគេទេតើ គឺព្រះចន្ទដូចទៅនិងយ៉ុនហ្គីឯដួងតារាដូចទៅនិងជីមីនពួកគេគឺមានពន្លឺខុសគ្នាទៅជារះលើមេឃតែមួយក៏ដោយ

_________

<លោកCallទៅប្រាប់ថាកាង ស៊ូមីគូរដណ្តឹងគាត់មករក>គ្រាន់តែឮពាក្យគូរដណ្តឹងរាងតូចញ័រមាត់ខួរក្បាលហាក់ជាប់គាំងអម្បាញ់មិញគេស្ដាប់ច្រឡំទេដឹងគូរដណ្ដឹងមែនទេ

__________

<ទេហឹកៗបងហត់ហើយហឹកៗបងចង់ផ្ដាច់ពាក្យ>ស៊ូមី គេគិតច្បាស់ហើយបើយ៉ុនហ្គីមិនអាចបញ្ឈប់ចរឹកព្រានចឹងគេមានតែផ្ដាច់ពាក្យហើយទើបមិនឈឺតទៀតទំនាក់ទំនង5ឆ្នាំនេះគេទ្រាំអស់ចិត្តហើយ

_________

<តោះមីនទៅញុាំបាយ សុំលាលោកមីនទៅសិនហើយ>អុិនវ៉ុនប្រុងទាញដៃJiminទៅតែគិតថាយ៉ុនហ្គីព្រមមែនទេទាញដៃប្អូនគេទៅទាំងគេមិនទាន់អនុញ្ញាតបែបនេះ ទើបរហ័សបោះដៃទាញដៃល្អិតម្ខាងទៀតសម្រេចទៅពេលនេះដៃជីមីនសងខាងគឺត្រូវកាន់ដោយរាងសង្ហាទាំងពីរទៅហើយ

__________

<តើអូនអាចធ្វើតាមសន្យាដល់ពេលណាទៅយ៉ុនបើត្រង់នេះវាស្ពឹកអស់ហើយ>ជីមីនឈរសម្រក់ទឹកភ្នែកដោយស្ងៀមស្ងាត់ រាល់ពេលរាងក្រាស់នៅជាមួយស៊ូមីគេឈឺស្ទើរស្លាប់ទៅហើយ ហេតុអីម្នាក់នោះមិនអាចជាគេ ហេតុអីបានជាគេត្រឹមមនុស្សក្រោយខ្នង

___________

<ផាច់!ឯងចង់សម្លាប់បងហី>គេទះនិងស្រែកសួរជីមីនដោយកំហឹងដឹងហើយថាគេមិនអាចញុាំល្ងរបានហេតុអីនៅយកមកឲគេញុាំទៀត

<មិនមែនទេអូន~>គេងាកមកមើលចាមក៏ឃើញថាមានល្ងរ ហេតុអីបានជាចឹងក្រែងគេបានយកចានអត់ល្ងរហើយតើ

<ឯងឲបងខកបំណងណាស់ ក៏ដឹងថាបងថ្លៃឯងអាឡែកហ្សុីហើយឯងនៅយកឲគេញុាំទៀត>ឯង?មិនទាន់ដឹងច្បាស់ផងហៅគេឯងៗពេញមាត់បាត់ហើយ

_______

<ចាំទុកក្នុងខួរផងរបស់មានម្ចាស់កុំប៉ះជាពិសេសរបស់ខ្ញុំអ្នកកុំមករវល់>ទឹកដែលលើកកមកក៏ត្រូវស្រោចស្រោពពេញក្បាលជីមីន

___________

<បងហៅឯងមកគ្រាន់ចង់ប្រាប់ថាបីខែក្រោយបងរៀបការហើយ ស៊ូមីគេចង់ឲឯងចូលរួមនេះជាសំបុត្រ>យ៉ុនហ្គីនិយាយមកយ៉ាងងាយដោយគ្មានអារម្មណ៍ថាខុសបន្តិចសោះ

_____________

<គឺបងចង់ឲឯងជាអ្នកកំដរបងបានទេគឺបងរកមនុស្សមិនបានទេ>រកមនុស្សមិនបាន?ហៃយ៉ាចម្លែកណាស់មិត្តគាត់មានគគោកបែរជាមិនអាចធ្វើជាអ្នកកំដរការគាត់ទៅវិញ


____________

មានចំណាប់អារម្មណ៍អត់បាទ💞

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now