ភាគទី24:យ៉ុនហ្គីមនុស្សសំអុយ

146 14 0
                                    

ទីប្រឹក្សាបេះដូង

ការជជែកក៏បន្តរហូតដល់ពេលរាំយ៉ុនហ្គីនិងស៊ូមីក៏ជាគូដែលបើកឆាកដំបូងគេ

<ឯងមើលចុះពួកគាត់សមគ្នាណាស់ដូចដើមមាសស្លឹកគុជចឹង> girl1

<មែនហើយៗឯង យើងគិតថាជិតត្រូវកាត់ឈុតសម្រាប់អាពាហ៍ពិពាហ៍នេះហើយ>girl

<គូស្អីទាំងឋានៈ កេរ្តិ៍ឈ្មោះ ទ្រព្យសម្បត្តិ រូបសម្ភស្សសិទ្ធតែល្អដូចគ្នារកកន្លែងខ្វះខាតមិនឃើញសោះ>girl3 គ្រប់សម្ដីជីមីនបានឮហើយក៏ទទួលស្គាល់នូវអ្វីដែលពួកគេបាននិយាយដែរ លែងស្ដាប់មើលតទៀតជីមីនចេញទៅខាងក្រៅជាមួយស្រាប៉ុន្មានដប

______

<ជីមីនផឹកអីច្រើនបែបនេះ>កម្មវិធីក៏ជិតចប់យ៉ុនហ្គីក៏ចាប់អារម្មណ៍ថាបាត់ជីមីនទើបដើររកហើយក៏ឃើញថារាងតូចកំពុងអង្គុយរាបលើស្មៅលើកចាក់ស្រាអកផឹកដាច់ៗ គេទាញកែវស្រាពីជីមីន នេះមើលដបនៅកន្លែងជីមីនទៅចុះមានដល់ទៅពីរបីដបឯណោះ គេតាមរកជីមីនយ៉ាងយូរដល់ឃើញក៏មកឃើញនៅឯសួនឯណេះទៅវិញ

<មកបានហើយឈប់ផឹកបងជូនទៅខនដូរ>យ៉ុនហ្គីលើកបីជីមីនទៅឡានទាំងពិបាកពេលស្រវឹងបែបនេះជីមីនកាន់តែពិបាកយាយគ្នា

<មិនទៅទេ ឯងជាអ្នកណាចង់ចាប់យើងទៅណា ជួយផងៗហឹកៗយ៉ុនៗ>ជីមីនរអ៊ូៗរហូតទាល់តែគេងលក់ទៅវិញ ស្រវឹងកូរក៏គូរ គួរស្រឡាញ់ក៏គួរឲស្រឡាញ់

<មីនបងទេណា បងគឺយ៉ុនហ្គី>យ៉ុនហ្គីយកដៃសងខាងចាប់ក្រសោបមុខក្មេងតូចដែលកំពុងស្រវឹងឲសម្លឹងមកខ្លួនមាត់តូចច្រមិចៗគួរចង់ថើបណាស់ យ៉ុនហ្គីឱនមុខមកបន្តិចម្ដងៗបំណងថ្នាក់ថ្នមបបូរមាត់តូចនោះ តែ

<អួយ!មីនបងឈឺ>យ៉ុនហ្គីយកដៃមកអង្អែលក្បាលត្រង់កន្លែងដែលទង្គិចអប្បាញ់មិញ សុខៗក៏មកបុកក្បាលបែបនេះមិនដឹងថាឈឺទេហ៎

<មីន យ៉ុនហ្គីអាមនុស្សសំអុយ>រាងតូចចង្អុលរេទិសមិនត្រូវមនុស្ស នៅជេរគេជាមនុស្សសំអុយទៀត យ៉ាក្មេងនេះកាន់តែព្រហើនហើយតើ

<បងមានគូដណ្ដឹងហើយម៉េចមិនប្រាប់បណ្ដោយឲខ្ញុំលង់ស្រឡាញ់បងហួសហើយហឹកៗមីន យ៉ុនហ្គីមនុស្សអាក្រក់ខ្ញុំស្រឡាញ់បង>ថាហើយក៏គេងលក់ទុកឲអ្នកកម្លោះអង្គុយសើចហួសចិត្តគេក៏មិនមែនមិនដឹងថាជីមីនស្រឡាញ់គេឯណា ដឹងតែគេមិនមាត់

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now