ទីប្រឹក្សាបេះដូង💞
ក្រោយពីបញ្ចប់ការប្រជុំរាងក្រាស់ក៏ចេញមកបន្ទប់ការងារខ្លួនវិញទុកឲសមាជិកក្នុងអង្គប្រជុំមានការស្មុគស្មាញជាមួយតម្រូវការរបស់គេ ចំណែករាងតូចដែលជាលេខាថ្មីថ្មោងក៏មានការងឿងឆ្ងល់ផងដែរ
Office
<លោកប្រធានហេតុអីបានលោកជ្រើសយកLee Ji Eun>រាងតូចឈរនៅមុខតុធ្វើការដែលមានរាងក្រាស់អង្គុយផ្គួបម្រាមដៃចូលគ្នា ញញឹមហួសចិត្តដែលឮសំណួរនេះពីប្អូនចំកួត
<ដូចបងថាចឹង ណាមួយម៉ាកទឹកអប់នេះក៏សមនឹងគេដែរ>ក្លិនស្រាលស្រទន់សាកសមជាមួយចរឹកលក្ខណៈនិងសព្ទនាមដែលអ្នកគាំទ្រដាក់ឲថា"ប្អូនស្រី"នេះសបញ្ជាក់ថានាងមានឥទ្ធិពលដល់អាចធ្វើឲអ្នកគាំទ្រចាត់ទុកនាងជាសមាជិកគ្រួសារបាន
<បាទអញ្ចឹងខ្ញុំទៅធ្វើការសិនហើយ>រាងតូចឱនគោរពឯអ្នកម្ខាងទៀតក៏ញញឹមងក់ក្បាលទើបរាងតូចដើរទៅតុរបស់ខ្លួនដែលមាននៅមុខបន្ទប់
_____
ក្រលេកមកមើលនៅឯប្រទេសZវិញរាងតូចច្រលឹងកំពុងតែអង្គុយយំយ៉ាងគួរឲអាណិត
<ហឹកៗ!ហេតុអីបងនៅតែក្បត់សន្យាបែបនេះ>ស៊ាវ ចាន់អង្គុយយំគិតដល់រូបភាពដែលគូដណ្ដឹងកំពុងឱបថើបជាមួយស្រីផ្សេង បងសន្យាថានឹងឈប់ធ្វើបែបនឹងហើយ ហេតុអីនៅតែដដែល
<ចាន់ហា៎~បងសុំទោសបងសន្យាលែងមានទៀតហើយអូនបើកទ្វាឲបងបន្តិចមក>យីបូដែលទើបរត់មកតាមក្រោយក៏ប្រឹងគោះទ្វាតែគ្មានប្រយោជន៍សោះ
<បងចេញទៅ ហឹកៗ អូនមិនទាន់ចង់និយាយពេលនេះទេ>បើនិយាយពេលនេះស្រួលមិនស្រួលឈ្លោះគ្នាផងក៏មិនដឹងគេមិនចង់គិតច្រើនជាងនេះទេ
<អត់ទេ!អូនចង់វៃចង់ជេបងក៏បានឲតែព្រមនិយាយជាមួយបង>គេខុសទោះចាន់ចង់វៃក៏គេមិនប្រកែកឲតែអាចរំសាយកំហឹងបានខ្លះ
<ចាន់~បងសុំទោស>យីបូសម្រូតខ្លួនផ្អែកនឹងទ្វា គេមិនទៅណាទេបើចាប់មិនព្រមបើកទ្វានិយាយជាមួយគ្នានោះ
<...>ចាន់មិនតបគេនៅតែសំងំយំមិនឈប់ បេះដូងអ្នកនៅខាងក្រៅក៏ឈឺខ្ទោកៗពេលបានឮ
YOU ARE READING
ទីប្រឹក្សាបេះដូង💞(ចប់)
Romanceស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងមានម្ចាស់បេះដូងរួចហើយ *គេថាព្រះចន្ទគូជាមួយផ្កាយតើជាការពិតទេ? Min Yoongi & Park jimin