44:របស់សំខាន់

116 10 2
                                    

ទីប្រឹក្សាបេះដូង

<ជឺយៀន!>ជីមីនឧទានទាំងភ្ញាក់ផ្អើលកាលបើគេមកទីនេះ មិនមែនម៉ោងការងាររឹតតែជាពេលយប់ទៀតតើគេមកធ្វើអី

<សុំចូលផងបានទេ>នាយក្រាស់ឱបដៃនិយាយទាំងហុយផ្សែងនៅខាងក្រៅវាត្រជាក់ណាស់តែគេនៅតែប្រឹងមកព្រោះចង់ជួបcr

<អឺ.គឺបាន>ជីមីនងាកផ្លូវដើម្បីឲនាយសង្ហាចូល ជឺយៀនងាកមើលសណ្ដាប់ធ្នាប់ជុំវិញរហូតប្រទាក់នឹងចានម្ហូបដែលមាននៅលើតុបីបួនចាន

<ជីមីនអ្នកធ្វើឬ>គេងាកមកមើលមុខជីមីនឆ្លាស់ជាមួយម្ហូបលើតុ ឯជីមីនក៏ងក់ក្បាលទទួលបានចម្លើយហើយឲអ្នកដែលសួរលេបទឹកមាត់កឹក ស្នាដៃcrដឹងតែឆ្ងាញ់ហើយ🤤

<បើលោកឃ្លានញុាំបាន>ត្រឹមម្ហូបប៉ុណ្ណឹងគេមិនកំណាញ់ទេ ណាមួយបើញុាំតែឯងក៏មិនអស់ដដែល

<ល្អ>ឮហើយជឺយៀនរត់ត្រុយទៅតុដាក់គូថអង្គុយចាប់កាន់ចង្កឹះចានញុាំយកៗតែម្ដង

ជីមីនអង្គុយញញឹមកាលបើម្ហូបក្នុងចានខ្លួនអស់រលីងម្ដងអស់មួយចានចូលមួយបែបនេះ អ្នកធ្វើក៏មានអារម្មណ៍ថារីករាយតាមនោះដែរ

៊<មួយៗគ្មានអ្នកដណ្ដើមលោកទេ>ជីមីនអស់សំណើចកាលបើជឺយៀនប្រឹងញុាំអាហារខ្លួនបែបនេះ

<វាឆ្ងាញ់ជាងនៅផ្ទះខ្ញុំទៀត>ជឺយៀនលើកមេដៃពីរទាំងមានម្ខាងកាន់ចង្កឹះបង្ហាញឲជីមីនបញ្ជាក់ថាគេធ្វើបានឆ្ងាញ់

______

ព្រឹកព្រលឹមនៅក្នុងបន្ទប់ធំទូលាយបើកបង្ហាញឲឃើញនូវរាងកាយតូចច្រលឹងដែលកំពុងស្កប់ស្កល់ជាមួយដំណេករបស់ខ្លួនតែក៏ត្រូវភ្ញាក់ឡើងដោយសារសម្លេងម៉ោងរោទិ៍ពី
ទូរសព្ទ័

<ហុឹម!>រាងតូចងើបពត់ខ្លួនរួចបោះជំហនចូលបន្ទប់ទឹកទាំងមិនទាន់អស់ងងុយ ថ្ងៃនេះគេជាមួយយ៉ុនហ្គីត្រូវចុះទៅខេត្ត'សេជូ'ដើម្បីមើលគ្រោងការណ៍ផ្ទះមួយកន្លែង
________

<អូនមិនអាចនៅឲយូរជាងនេះទេឬ>យ៉ុនហ្គីពេបមាត់មើលមុខគូដណ្ដឹងដោយក្រសែភ្នែកស្រទន់

<សុំទោសណាយ៉ុន តែលើកនេះជាការងារបន្ទាន់ពិតមែន>ដោយសារចង់កំដរកុំឲយ៉ុនហ្គីអន់ចិត្តគេបានទុកការងារចោលច្រើនថ្ងៃមកហើយបើមិនទៅទៀតមុខជាមានបញ្ហាមិនខាន

ទីប្រឹក្សាបេះដូង💞(ចប់)Opowieści tętniące życiem. Odkryj je teraz