37:គាំងនឹងទង្វើបង

127 13 0
                                    

ទីប្រឹក្សាបេះដូង

¶ព្រឹកថ្មី

ព្រឹកព្រលឹមថ្ងៃថ្មីដែលអារុណទើបរះ វេលានេះបក្សាបក្សីហិចហើរឆ្វៀលឆ្វាត់ទទះស្លាបយ៉ាងសប្បាយឥតមានព្រួយអំពល់រវល់នឹងសេចក្ដីទុក្ខសោករបស់អ្នកណាឡើយ វាកម្សាន្តកាយកណ្ដាលលំហរជាមួយខ្យល់បក់មករំភើយៗក្នុងព្រឹកព្រហាម ព្រមទាំងស្រែកហ៊ោកញ្ជ្រៀវទៅតាមភាសាសត្វ។

តែបើយើងក្រឡេកមកមើលកម្លោះតូចយើងវិញទឹកមុខគេនៅតែមិនល្អ ពាក្យទាំងនោះនៅតែដុតងំក្នុងត្រចៀកគេ

<ថេយ៍ក្រោក ថេយ៍អាហារពេលព្រឹកយើងរៀបរួចហើយ>គេគេងមិនលក់ទើបងើបមកធ្វើអាហារឲហើយតែម្ដងទៅណាមួយគេចង់យកស៊ុបទៅឲស៊ូមីនៅមន្ទីរពេទ្យផង

<ហុឹម!មានអីហ៎>ថេយ៍ងើបមកសួរទាំងមិនទាន់អស់ងងុយ គេបើកភ្នែកមិនរួចទេនរណាបិទភ្នែកគេបែបនេះ😑

<អាហារឆ្អិនហើយឆាប់ញុាំទៅយើងទៅមើលបងស៊ូហើយ>ជីមីនដើរចេញមិនទាន់ទាំងបានពីរជំហានផងថេយ៉ុងក៏ស្រែកចាចស្ទុះស្ទារទៅបន្ទប់ទឹក

<ឈប់ៗចាំត្រង់នឹងហើយយើងទៅដែរ ចាំតែបន្តិចទេ>គេម៉េចនិងអាចបណ្ដោយឲជីមីនទៅជួបកញ្ជ្រោងកញ្ចាស់ពីរនាក់នោះទៅពូកែល្បិចណាស់

(លេងថាគេជាកញ្ជ្រោងម៉ងកាថេយ៍😌)

<តោះរួចហើយ>វ៉ាប្រវត្តិសាស្ត្រហើយដែលគីម ថេយ៉ុងរៀបខ្លួនហើយលឿនបែបនេះ រាល់ដងយ៉ាងតិចណាស់1ម៉ោងដែរតែនេះមិនដល់15នាទីផង

<ឯងមិនញុាំទេហ៎>មើលទៅដូចប្រញាប់ណាស់ជីមីនក៏សួរកាលបើដើរដល់តុបាយទៅហើយ អាហារមិនច្រើនទេមានសាំងវុិចនិងទឹកដោះគោវាជាចំណូលចិត្តថេយ៉ុងនៅពេលព្រឹក

ថេយ៉ុងចាប់កែវទឹកដោះគោមកផឹកយ៉ាងប្រញាប់ រួចហើយក៏ទាញយកសាំងវុិចមួយរួចសម្ដៅមករកជីមីនវិញ

<ខិៗ!រួចហើយ>វេទនាណាស់ចង់ឈ្លក់ងាប់ទៅហើយ រាល់ដងអង្គុយញុាំយ៉ាងស្រួលតែលើកនេះដើម្បីមិត្តត្រូវតែទ្រាំហើយ ចំណែកជីមីនអស់សំណើចជាខ្លាំងគេមិនបានបង្ខំហើយក៏មិនបានបន្ទាន់រហូតឲមិត្តញុាំមិនត្រង់មាត់បែបនេះដែរ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now