ភាគទី26:មនុស្សខ្ញុំស្រឡាញ់

111 14 0
                                    

ទីប្រឹក្សាបេះដូង

យប់នេះយ៉ុនហ្គីមិនបានមកគេងនៅខនដូទេគឺគេងទៅគេងនៅផ្ទះប្រហែលជាស៊ូមីគេងទីនោះដែរហើយ

តុក តុក

<ស៊ុបប្រាយ៍>ថេយ៉ុងដែលមកជាមួយអីវ៉ាន់ជាច្រើន ថ្ងៃនេះគេគិតថាមកផាតធីជាមួយ
ជីមីនដោយមាន បងប្រុស បងថ្លៃនិងជុងហ្គុក

<ឯងមកបានយ៉ាងម៉េច>ជីមីនសម្លឹងមើលទៅមិត្តទាំងហួសចិត្តទិញមកនេះប្រុងយកមកបើកហាងលក់ហ៎

<មកតាមផ្លូវនិងហើយ>មើលសម្ដីវាគេសួរស្រួលបួលសោះនិងណា ឆ្លើយបែបនេះសមតែស្វាគមន៍ឲនៅក្រៅបន្ទប់តើ

<យ៉ាងម៉េចអាប្អូនជើងល្អមិនគិតចង់ទៅនៅផ្ទះវិញទេឬ>គេសួរឡើងហត់ហើយជួបលើកណាក៏បបួលតែគ្មានន័យចាក់មិនចូលត្រចៀកជីមីនបន្តិចឡើយ

<ខ្ញុំយកបន្លែទៅលាងសិន>ជីមីនរត់ត្រុយគេចពីសំណួរ យករបស់របរដែលទិញមកទៅលាងរៀបទុក

<រួចហើយញុាំល៎មើលៗ>ប៉ុន្មានម៉ោងក្រោយអាហារក៏ឆ្អិនជីមីនលើកយកមកតម្រៀបនិងអង្គុយមើលពួកគេភ្លក់ គេខានធ្វើអាហារឲពួកគាត់ភ្លក់ក៏យូរដែរហើយ លើកមុនបានត្រឹមលើកអឆហារដែលបងថ្លៃធ្វើ

<នៅតែឆ្ងាញ់ដដែល>ថេយ៉ុងលើកមេដៃសរសើរស្នាដៃជីមីនមិនធ្លាក់លេខសោះនៅតែឆ្ងាញ់ដដែល ញុាំមិនដែលទ្រលាន់សោះហើយ

<ចឹងញុាំបន្តទៅ ខ្ញុំទៅយកស្រាសិន>ជីមីនចូលទៅផ្ទះបាយយកsujuមកប៉ុន្មានដប
ឲថេយ៉ុងឃើញហើយញញឹមខ្ជឹម

<ផឹកស្រាក្លែមស៊ុបក្ដៅៗអេមតែម្ដង>ឆ្នាំស៊ុបសាច់ស្រស់ៗជាមួយសូជូសែនជាតិខ្លាំងណាស់

<មិនស្រវឹងមិនឈប់>នេះគឺដបទី3ហើយ
ជីមីនក៏ចាប់ផ្ដើមទន់ត្របកភ្នែកបន្តិចដែរគឺគេផឹកច្រើនលើសគេតែម្ដងហើយ

<ហឹកៗបងដឹងទេ ហ្ហឹកខ្ញុំពិតជាស្រឡាញ់មនុស្សម្នាក់នោះដូចពួកបងនិយាយមែន>ជីមីននិយាយទាំងកាយវិការត្អើកផងអីផង អារម្មណ៍ដែលលាក់ជាយូរក៏ចេញមក ធ្វើឲអ្នកក្បែរចង់ដឹងចង់ឮជាខ្លាំង

<អ្នកណា>គ្រាន់់ម្នាក់ៗទុកដបស្រាចុះយីអ្នកណាក៏ពូកែម្ល៉េះអាចឲជីមីនព្រមស្រឡាញ់បានថាលើកមុនទៅមិនច្បាស់ឥឡូវសាមីខ្លួនសារភាពហើយច្បាស់ៗតែម្ដងហើយ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now