ភាគទី30:លាក់បាំង

276 18 5
                                    

ទីប្រឹក្សាបេះដូង

¶ថ្ងៃត្រង់

ចំណោតកែងនៃព្រះអាទិត្យកាន់តែខ្លាំង ថ្ងៃត្រង់ក៏មកដល់បុគ្គលិកគ្រប់រូបក៏ចេញទៅញុាំអាហារដើម្បីមានកម្លាំងបន្តការងារខ្លួនទៀត

<មីន>សម្លេងស្រែកពីចម្ងាយជីមីនងាកតាមក៏ឃើញថាជារាងសង្ហាអុិនវ៉ុនដើរចូលមកជាមួយស្នាមញញឹម

<អ៊ុនវ៉ូមកបានយ៉ាងម៉េច>គេមកបែបនេះមិនខាតពេលហើយទេហ៎ យ៉ាងណាអ៊ុនវ៉ូជាម្ចាស់ក្រុមហ៊ុនមុខជាមានការងារច្រើនជាមិនខាន ទោះជាពេលបាយថ្ងៃត្រង់តែពីនេះទៅក្រុមហ៊ុនអ៊ុននវ៉ូក៏មិនជិតដែរ

<បងឮថាអូនមកវិញទើបមករក ទើបមកបបួលទៅហាងម៉ាក់បងញុាំអី>គេតាំងចិត្តថា មកបបួលជីមីនឲបានមុនគេតែម្ដងព្រោះដឹងហើយថាជីមីនបាត់កន្លះខែហើយ គេនឹកខ្លាំងណាស់ចង់ចំណាយពេលជាមួយ

<បែបនោះមិនសមទេ>ណាមួយគេក៏មិនចូលចិត្តកន្លែងមនុស្សច្រើនប៉ុន្មានដែរសំខាន់តែទៅមុខជាអុ៊នវ៉ូអ្នកចេញលុយហើយបែបនេះទើបគេមិនចង់ទៅ

<ទៅៗណា ឬមីនរើសអើងបង>មើលនិយាយគឺប្រុងមិនអាចប្រកែកបានតែម្ដងទៅហើយ
ជីមីនអស់ជម្រើសគឺមានតែព្រមទៅនោះឯង

<ក៏បានតោះ>ថាហើយក៏ចេញទៅដោយមាននាយសង្ហាអុ៊នវ៉ូដើរតាមក្រោយទាំងញញឹម ថ្ងៃនេះគេមុខជាញុាំបានច្រើនមិនខានព្រោះបានcrញុាំជាមួយ ចំណែកឯអ្នកដែលទើបចេញពីបន្ទប់ឮបែបនេះក៏ដើរតាមរកតែស៊ូមីតាមមិនទាន់

∆ហាងអាហរ

<នេះបងធ្វើមកសុទ្ធតែរបស់មីនចូលចិត្ត>អុ៊នវ៉ូញញឹមស្រស់លើកដួសម្ហូបឲជីមីន ឯជីមីនក៏សើចនេះធ្វើឲគេញុាំឬធ្វើមកលក់ទៅលោកបានជាច្រើនបែបនេះ តើប្រុងឲគេធាត់ឬយ៉ាងម៉េចបានជាធ្វើច្រើនបែបនេះ

<មីនថាអ៊ុនវ៉ូប្រុងធ្វើមកលក់មន្ថែមត្រូវជាង>ឮហើយពួកគេក៏សើច នាយសម្លឹងមើលក៏ពិតដូចជីមីននិយាយ តែធ្វើម៉េចបើមនុស្សនឹកចឹងត្រូវតែយកមកឲច្រើនចឹងហើយក្រែងជាប់ចិត្តជាមួយម្ហូបគេហើយថែមជាប់ទាំងបេះដូងទៀត

ដែលគេនាំមកហាងម៉ាក់គេព្រោះខ្លាចក្រែងថាជីមីនចង់ភ្លក្សម្ហូបថ្មីបន្ថែមនឹងងាយស្រួលគេរៀនធ្វើម្ហូបហ្នឹងលើកក្រោយ

You've reached the end of published parts.

⏰ Last updated: Dec 23, 2023 ⏰

Add this story to your Library to get notified about new parts!

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now