32+33:បងតែងចង់ឈ្នះ

127 14 0
                                    

ទីប្រឹក្សាបេះដូង

ទម្រាំអាហារចប់តុបាយសឹងកើតសង្រ្គាមទៅហើយ នាយសង្ហាEunwooក៏ត្រឡប់ទៅក្រុមហ៊ុនលោកពូគេវិញក្រោយជូនjiminរួចព្រោះគេមាននាទីជាអគ្គនាយករង ឯSouMeក៏ត្រឡប់ទៅថតម៉ូដបន្តវិញ

<មកជួបបងនៅបន្ទប់>Yoongiដែលដើរមកតាមក្រោយឈប់បង្ហើនៅពាក្យបង្គាប់បន្តិចទើបដើរចូលទៅខាងក្នុងដោយកំហឹង

ក្រោយពីអាហារបញ្ចប់ជីមីនក៏ត្រូវរាងសង្ហាយ៉ុនហ្គីហៅមកជួបនៅបន្ទប់ទាំងកំហឹងហាក់ពេញខ្លួន

<ហឹ្ហម>គ្រាន់តែចូលមកបិទទ្វាមិនទាន់បានស្រួលបួលផងកាយតូចក៏ត្រូវរុញផ្ទប់ទៅជញ្ជាំងដោយមិនបានព្រៀង ឯមាត់ក៏ត្រូវបំបិទដោយបបូរមាត់ក្រាសថើបបំបិទ គេខ្នាញ់ណាស់ស្នាមញញឹមតិចៗដែលញញឹមចេញទៅពេលអាម្នាក់នោះសួរនាំឬចាប់អាហារឲគេចង់តែខាំឲដាច់ទេតើ ដៃតូចល្អិតក៏ប្រឹងគក់គេបញ្ជាក់ថាជិតអស់ខ្យល់ទើបYoongiព្រមលែង

<បងធ្វើឆ្កួតស្អីនិងYoon>Jiminជូតមាត់និងស្រែកសួរទៅYoongiខ្លាំងៗ មិនតបរាងក្រាសក៏សង្ក្រប់បបូរមាត់តូចច្រមិចៗដែលស្រែកសួរគេខ្លាំងៗកាន់តែក្ដៅចិត្តគឺពេលដែលគេជូតស្នាមថើបរបស់ខ្លួនចេញ ហ៊ានណាស់យ៉ាងម៉េចស្នាមថើបគេវាគួរឲខ្ពើមណាស់មែនទេ កាន់តែគិតចិត្តកាន់តែក្ដៅទើបថើបបន្លំខាំបបូរមាត់ស្ដើងមួយនោះ

<ហ៊ានជូតម្ដងទៀតមើលបងធ្វើហួសពីថើបមិនខាន>រាងក្រាសញញឹមឌឺចង្អុលទៅក្មេងដែលប្រុងនិងលើកដៃជូតបបូរមាត់ខ្លួនឯងម្ដងទៀត ចាញ់ប្រៀបធ្វើអីមិនបានJiminក៏រកកល់ចង់យំឈឺមាត់ផងមកត្រូវគេគំរាមបែបនេះមានអីក្រៅពីយំហ៎

<បងបានហាមហើយថាកុំឲស្និទ្ធស្នាលជាមួយអាម្នាក់នោះ ហេតុអីមិនស្ដាប់បង បងមិនចូលចិត្តវា បងមិនចូលចិត្តឲអូនស្និទ្ធស្នាលជាមួយប្រុសផ្សេង អូនយល់ទេ>រាងក្រាស់និយាយតាមអារម្មណ៍តាមមាត់ឆៅរបស់ខ្លួន គេស្អប់នៅពេលមានអ្នកផ្សេងមកស្និទ្ធស្នាលជាមួយJiminពិសេសអ្នកដែលបានស្នាមញញឹមពីJimin

<ហឹកៗបងចង់យ៉ាងម៉េចឲប្រាកដយ៉ុនហឹកៗបងហួងហែងអូនក្នុងនាមជាអ្វីហឹកៗ បងក៏មានបងស៊ូហើយហេតុអីឃាត់ឃាំងអូនជាមួយអ៊ុនវ៉ូទៀត>

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now