ភាគទី១:ការចាកចេញ

447 28 7
                                    

ព្រឹក្សាបេះដូង💞

គ្រប់គ្នាសុទ្ធតែមានមនុស្សដែលខ្លួនស្រឡាញ់ឬក៏លួចស្រឡាញ់ ចំពោះខ្ញុំក៏ដូចគ្នាគឺខ្ញុំបានស្រឡាញ់មនុស្សម្នាក់តែព្រេងវាសនាដូចជាលេងសើចណាស់បង្កើតរនាំងដ៏ធំឃាំងខ្ញុំជាមួយស្នេហានេះ ការចាប់ផ្ដើមពិតជាល្អណាស់តែយូរទៅក៏ប្រែជាសោះកក្រោះទៅវិញ មើលទៅវាអស់ផ្លូវដើរហើយ

<អេ៎! minអូនទៅណា>សម្លេងក្រល៎ធំរបស់កម្លោះសង្ហាMin Yoongi សួរទៅប្អូនទាំងញញឹម Jiminជាប្អូនធម៌របស់ពួកគេស្គាល់គ្នានៅពេលដែលYoongiបែកជាមួយសង្សារចាស់របស់គេ

<អូហ៌!បងមកយ៉ាងម៉េចបាន>Park Jimin
រាងតូចរូបស្រស់របស់យើងនេះឯង សួរទៅកាន់បងធម៌ទាំងភាក់ផ្អើលព្រោះថ្ងៃនេះឮថាគេនៅក្រៅប្រទេសមិនអញ្ចឹង

<បងសួរអូនថាចង់ទៅណា>រាងក្រាស់មិនចាប់អារម្មណ៍នូវសំណួររបស់រាងតូចនៅតែប្រឹងទទូចចង់បានចម្លើយ

<អូន~>និយាយមិនទាន់ចប់ផងសម្លេងអ្នកទីបីក៏ចូលមកជ្រែកនូវសារសម្ដីបាត់ទៅហើយ

<min!អូនកំពុងនិយាយជាមួយអ្នកណានឹង> ជាម្ចាស់សម្លេងដែលកំពុងសួរមករាងតូចដោយស្នាមញញឹមផងដែរ

<Yi!ក្រែងបងថាចាំនៅចំណតឬ>រាងតូចប្រញាប់ដកដៃចេញពីរាងសង្ហាYoongiជាប្រញាប់ដើម្បីកុំឲនាយកម្លោះម្នាក់ទៀតឃើញទាន់ តែសាងភាពក្ដៅក្រហាយឲYoongiជាខ្លាំង នេះអូនខ្លាចវាប្រចណ្ឌ័ហ៎ ខ្លាចវាដកថយឬ

<បងបាត់អូនយូរទើបបងមករក>Yiboនៅតែរក្សាស្នាមញញឹមនិងចាប់ដៃរាងតូចម្ខាងមកប្រុងនឹងទាញមកក្បែរខ្លួនតែនាយជាបងមិនព្រមសោះ

<min!តើគេនេះត្រូវជាអីនឹងអូន>Yiboលើកចិញ្ចើមសួរព្រោះមើលតាមកាយវាការដូចជាហួងហែងរាងតូចខ្លាំងណាស់

<ជាអីក៏បានមិនមែនជារឿងរបស់ឯងទេ>ថាហើយក៏ប្រឹងទាញដៃរាងតូចមកខាងខ្លួននិងចេញជាប្រញាប់

<បងធ្វើអីនឹងYoonអូនមានណាត់ជាមួយបងBoណា>រាងតូចក្រាញននៀលមិនព្រមឡើងឡានព្រោះខ្លួនមិនទាន់បានសូម្បីលារាងសង្ហាYiboដែលជាបងថែមទាំងខកណាត់ជាមួយបងថ្លៃទៀតផង

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now