ភាគទី០៥:ស្វែងរកការងារ

183 15 0
                                    

ទីប្រឹក្សាបេះដូង💞

2ឆ្នាំកន្លងផុតទៅ

នេះក៏កន្លងផុតជាយូរដែរហើយឯកម្លោះតូចដែលរៀនឆ្នាំទី2ក៏រៀនចប់ហើយដែរ កាន់តែធំសម្រស់ក៏កាន់តែកើន ទៅណាមកណាមានគេចោមរោមជាច្រើនព្រោះគេជាមនុស្សរួសរាយបែបនេះមិនខ្វះអ្នកស្រឡាញ់ចូលចិត្តទេ

<ហឹកៗហេតុអីបានជាការងារពិបាករកបែបនេះ>រាងតូចពេបមាត់គេដើររកការងារមួយថ្ងៃហើយគ្មានក្រុមហ៊ុនណាទទួលសោះ

¶ត្រឡប់ទៅមុននេះបន្តិច

<ទើបរៀនចប់>បុគ្គលិកស្រីម្នាក់ជាអ្នកគ្រប់គ្រងផ្នែកធនធានមនុស្សសួរទាំងលើកចិញ្ចើមម្ខាង ទើបរៀនចប់ហើយក្នុងស្រុកទៀត

<បាទ>រាងតូចញញឹមតបយ៉ាងរហ័សឯដៃខ្ញាំជើងខោត្រង់សាច់ក្រណាត់កន្លែងភ្លៅខ្លួនទាំងសងខាងគេភ័យខ្លាំងណាស់

<គ្មានបទពិសោធន៍ហើយមកដាក់ពាក្យនៅក្រុមហ៊ុនយើង>សំណួរនៅតែបន្តអស់ជាច្រើនសំណួរឯរាងតូចពេលនេះគឺត្រូវរងចាំលទ្ធផល

<បាទ>ញើសកាន់តែស្រក់រាងតូចភ័យខ្លាំងណាស់ពេលនេះបន់អស់ហើយគ្រប់វត្ថុសក្ក័សិទ្ធ

<សុំទោសផងជំនាញលោកខាងយើងមិនអាចទទួលបានទេ>គេបិទនិងរុញសាមីឲទៅរាងតូចវិញ ឯរាងតូចញញឹមមិនសមយកឯកសារមកវិញនិងឱនគោរពតាមសុជីវធម៌

¶បច្ចុប្បន្ន

តាក់សុីបានចតឈប់នៅពីមុខក្រុមហ៊ុនដ៏ធំខ្ពស់ស្រឡះមួយ រាងតូចសម្លឹងមើលទៅជាន់លើបង្អស់ទាំងញញឹមលើកទឹកចិត្តខ្លួនឯង

<ស៊ូៗ>រាងតូចលើកដៃធ្វើFightingរួចទើបឈានចូលទៅក្នុងរងចាំការសម្ភាសន៍

<minអូនមកធ្វើអីទីនេះ>សម្លេងក្រល៎របស់
កម្លោះវ័យកណ្ដាលតែសម្រស់មិនប្រែនៅតែដូចក្មេង18 សួរឡើងកាលបើឃើញប្អូនខ្លួនមកក្រុមហ៊ុនខ្លួន រាងក្រាស់សុំរាងតូចធ្វើប្អូនបានមួយឆ្នាំហើយ

<អូហ៍!Yoonគឺអូនមកដាក់ពាក្យ ចុះបង>គេដើរអស់ច្រើនក្រុមហ៊ុនហើយតែគ្មានអ្នកណាទទួលទេព្រោះគេគ្មានបទពិសោធន៍

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now