ភាគទី27:បងហូរទឹកភ្នែកព្រោះគេអូនយំព្រោះបង

140 12 0
                                    

ទីប្រឹក្សាបេះដូង

∆យប់

ព្រលប់ហួសផុតព្រះចន្ទក៏កាន់តែរះខ្ពស់ត្រដែតទៅហើយ ងាកមកមើលផ្នែកខាងលើនៃសណ្ឋាគារកណ្ដាលទីក្រុងឯណេះវិញ

<ហេតុអីការងារអូនតែងតែសំខាន់ជាងបង>យ៉ុនហ្គីផឹកស្រារអ៊ូងូវៗតូចចិត្តដែលអ្នកជាគូដណ្ដឹងតែតែទុកចោលហើយយកការងារជាសំខាន់ ភាគច្រើនគេខូចចិត្តដោយសាររឿងនេះតែគេផ្ដល់ហេតុផលផ្សេងដល់ជីមីន តាមពិតថ្ងៃនេះវាជាថ្ងៃAnniversaryរបស់ពួកគេគ្រប់យ៉ាងកំពុងដើរទៅរលូនហើយ តែគ្រាន់តែរៀបចាប់ផ្ដើមទូរសព្ទ័SoMeក៏រោទិ៍ឡើងហើយគេក៏ចេញទៅ

<Yoonឈប់ផឹកបានហើយ>jiminគេមកកំដរYoongiតាំងពីSuMeចេញបានមួយសន្ទុះ ដោយរាងក្រាសcallហៅ គេបានឮពាក្យYoongiរអ៊ូរទាំទាំងអស់ គ្រប់ពាក្យ គ្រប់សម្ដី គ្រប់សកម្មភាពjiminតាមមើលនិងឈឺចាប់តាមទៅជាមួយដែរ គេមិនចង់ឃើញមនុស្សខ្លួនស្រឡាញ់ធ្លាក់ក្នុងសភាពបែបនេះទេ កែវភ្នែករលីងរលោង សម្លេងក្រងួរដោយជាតិសុរា

ទីនេះYoongiបានកក់ជាលក្ខណៈVIPព្រោះគិតថានឹងនៅរីករាយជាមួយSuMeដល់ភ្លឺ តែគ្រប់យ៉ាងក៏ក្រលាប់ចាក់បែរជាjiminអ្នកមកកំដរគេទៅវិញ

<មិនអីទេ មិនយូរគាត់ក៏មករកបងហើយ បងឈប់ផឹកទៅណាមិនល្អទេ>jiminទាញដបស្រាចេញមកក្បែរខ្លួនលួងលោមគេឲបានធូរចិត្ត

<Suហា៎ អូនដឹងទេថាបងនឹកអូនថ្នាក់ណា3ឆ្នាំគ្មានអូនបងគឺឈឺ គឺឯកាណាស់ហើយ ហេតុអីតែងតែទុកបងចោលម្ដងហើយម្ដងទៀត អឹក បងមិនល្អ បងដឹងតែបងស្រឡាញ់អូនខ្លាំងណាស់>បងឯការ?សុំទោសដែលអូនមិនអាចផ្ដល់អារម្មណ៍កក់ក្ដៅឲបងកាត់បន្ថយការនឹកគេបានខ្លះ jiminញញឹមចម្អកខ្លួនឯងទឹកភ្នែកក៏ហូរតាម គេមិនដែលដឹងថាកន្លងមកគេមិនអាចឲគាត់មានអារម្មណ៍ថាកក់ក្ដៅបាននោះទេ តែពេលនេះក៏បានឮ ឮពីទំហំក្ដីស្រឡាញ់របស់គាត់ចំពោះគេនោះ

<ឈប់ទុកបងចោលទៅបងអង្វរ បងមិនចង់បានអ្នកណាទេបងចង់ឲអូននៅក្បែរបង តើអាចទេ>គេលើដៃអង្អែលថ្ពាល់ទន់ដែលនៅចំពោះមុខ និយាយអង្វរ និយាយបកស្រាយមិនអាសូរចិត្តអ្នកស្ដាប់សោះ

ទីប្រឹក្សាបេះដូង💞(ចប់)On viuen les histories. Descobreix ara