ភាគទី០២:ការជួបគ្នាលើកដំបូង

247 27 24
                                    

ព្រឹក្សាបេះដូង💞

ព្រឹកថ្ងៃថ្មីឈានចូលមកដល់ខណៈព្រះអាទិត្យរះពីទិសខាងកើតតាមទម្លាប់ជាប្រចាំ ទាំងដែលថ្មើរនេះតាមការព្យាករណ៍ប្រហែលជាម៉ោង6ទៅហើយ តែព្រះចន្ទនៅតែបង្ហាញកាយព្រាលៗហាក់ដូចមិនដាច់អាល័យសោះ។ខុសប្លែកតែកម្លោះតូចដែលដាច់ចិត្តចាកចោលបេះដូងខ្លួនទោះបីចិត្តមិនចង់

{ជើងហោះហើរលេខ3ទៅប្រទេសZនឹងធ្វើការចេញដំណើរនាពេលបន្តិចទៀតនេះសូមអ្នកដំណើរទាំងអស់ត្រៀមខ្លួន}សម្លេងបុគ្គលិកនៃអាកាសយានដ្ឋានប្រកាសទៅដល់អ្នកដំណើរគ្រប់រូប

<អូនប្រាកដចិត្តហើយឬថាមិនចាំទៅជាមួយពួកបង>Zhanសួរឡើងគេមិនទាន់អាចទៅជាមួយព្រោះការងារនៅកូរ៉េមិនទាន់ដោះស្រាយរួច តែប្រហែលជាចុងខែនេះគឺរួចហើយ

<អត់ទេអូនចង់ដើរលេងឲបានយូរបន្តិចចាំពួកបងទៅនៅយូរទៀតណាស់>jiminញញឹមតបតាមពិតគេក៏មិនចង់ឲពួកគាត់មកលំបាកដែរគ្រាន់តែខ្លាចពួកគាត់បារម្ភបើខ្លួនបាត់ទៅដោយមិនផ្ដល់ដំណឹងជាមុននោះ

<មើលថែសុខភាពខ្លួនផងលោកប្អូនកុំគិតច្រើនពេក>យីបូអង្អែលក្បាលប្អូនទាំងក្ដីបារម្ភ ជីមីនពេលនេះគេមិនចង់ឲទៅតែឯងទេ

<បាទបងក៏ដូចគ្នាហ៊ានតែឲបងថ្លៃពិបាកចិត្តអូននឹងហោះមកច្របាច់កបងហើយ>រាងតូចចង្អុលមុខកុំថាគេលេងសើចហ៎ហ៊ានតែបងថ្លៃយំឲគេដឹងមើលអាបងម្នាក់នេះងាប់មិនខានមិនជឿសាកមើល

<បងដែលខ្លាចឯងពីកាល>yiboលើកចិញ្ចើមឌឺញ៉ោះប្អូនកុំឲពិបាកចិត្តពេកព្រោះចិញ្ចើមគេសឹងចងជាបូរហើយ

<បង!បងថ្លៃបើអាបងធ្វើឲបងពិបាកចិត្តប្រាប់អូនចាំអូនមកចាត់ការឲបង>បងថ្លៃគេថ្នមដូចកែវឯបងប្រុសវិញថ្នមដែរតែថ្នមដូចបាល់ ថាទៅមើលនិយាយជាមួយគ្នាគឺមិនដែលល្អបានយូរដូចគេទេ😑

<មិនអីទេបើហ៊ានមានថ្មីទៀតបងកាត់ចោលមិនខាន>Zhanលើកម្រាមពីរជាកន្រ្តៃនិងធ្វើដូចកាត់ឲអ្នកម្ខាងទៀតព្រឺជាខ្លាំង

<បងលែងមានហើយទុកវិញចុះ>yiboចាប់ដៃគូដណ្ដឹងឲចុះក្រោមព្រោះគេស្រៀវណាស់ដៃចឹងហ៎

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now