ភាគទី22:ភ្លេចឋានៈ

120 17 0
                                    

ទីប្រឹក្សាបេះដូង

¶មួយខែក្រោយ

ចេញលក់មិនបានប៉ុន្មានផងទឹកអប់ម៉ូដថ្មីរបស់YG Groupក៏លក់ដាច់អស់គ្មានសល់រហូតរកទំនិញមកជូនភ្ញៀវលែងទាន់

<Cheer!>សម្លេងស្រែកលើកកែវឡើងនៃអគ្គនាយកជាការអបអរក្នុងការកើនការលក់នាឆមាសទីមួយគឺកើនរហូតដល់10%ឯណោះ បុគ្គលិកទាំងអស់មានភាពរីករាយជាខ្លាំងព្រោះក្រុមហ៊ុនក៏ចំណេញឯពួកគេក៏ទទួលបានគុណសម្បត្តិហើយបានមកជប់លៀងបែបនេះទៀត

<មីន!អូននៅទីនេះទេឬ>អ្នកកម្លោះអុ៊នវ៉ូដើរមករកជីមីនដោយស្នាមញញឹម មួយរយៈនេះការងារច្រើនណាស់រហូតគេរកពេលមកជួបជីមីនលែងបានទៅហើយ តែក៏ល្អដែលបានមកជួបនៅកម្មវិធីជីមីនថ្ងៃនេះស្អាតនឹងទាក់ទាញខ្លាំងណាស់

<អូហ៍!វ៉ូលោកមកទីនេះដែរឬ>ជីមីនងាកមកមើលអ្នកដែលហៅខ្លួនទាំងញញឹម ស្មានថាគ្មានអ្នកជិតស្និទ្ធមកហើយតើ តែគេភ្លេចថាអុ៊នវ៉ុនក៏ជាម្ចាស់ភាគហ៊ុនមួយចំណែករបស់YG-Groupផងដែរ

<អូនមកឈរអីត្រង់នេះ>អុ៊នវ៉ូហុចអាហារដែលចាប់ហើយឲទៅជីមីន វាសុទ្ធតែជារបស់ដែលជីមីនចូលចិត្ត នៅទីនេះគឺឆ្ងាយពីគេគួរសមដែរតែស្ងប់ស្ងាត់ល្អ

<គឺមិនដឹងថាទៅនិយាយអីទើបមកត្រង់នេះចុះវ៉ូមិនចូលទៅក្នុងទេឬ>គេគួរតែចូលទៅដើម្បីបានធ្វើទំនាក់ទំនងជាមួយដៃគូជំនួយដទៃទៀត ម៉េចបែរជាមកឈរខាងក្រៅបែបនេះវិញ

<ទេបងចង់និយាយជាមួយមីនជាង>អុ៊នវ៉ូញញឹមយ៉ាងស្រស់នាំឲជីមីនញញឹមយល់ថាអុ៊នវ៉ូឥឡូវប្លែកសម្ដីផ្អែមជាងមុន

<វ៉ូឥឡូវសម្ដីបានណាស់>ជីមីនសើចតែថាគេមិនបានរំភើបទេគ្រាន់តែគិតថាវ៉ុនមានជាតិចូវចេះលេងសើចជាងមុន កាលពីនៅរៀនជាមួយគ្នាអុិនវ៉ុនគឺសឹងតែជាមនុស្សដែលគេសួរ១០មាត់គឺតប១ម៉ាត់តែម្ដង

<ជាមួយតែមីនម្នាក់ទេ>ជាមួយអ្នកដទៃគេនៅតែមុខស្មើដដែល ជាមនុស្សមិនសម្ដីចូលចិត្តស្ងៀមស្ងាត់ បើជាមួយជីមីនឲគេធ្វើបែបណាក៏បានដែរគេអាចធ្វើបានទាំងអស់

<ហាសហាវ៉ូកំប្លែងមែន>ជីមីនសើចលែងសមព្រោះមានអារម្មណ៍ថាកាន់តែចម្លែកនូវសម្ដីអុ៊នវ៉ូ គួរផ្ដើមពីត្រង់ណាដើម្បីបញ្ចប់ប្រធានបទដល់តឹងទ្រូងមួយនេះ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now