ភាគទី០៧:ប្ដីមើលប្រពន្ធមិនបានទេឬ

244 18 0
                                    

ទីប្រឹក្សារបេះដូង💞

បន្ទាប់ពីចូលសម្អាតខ្លួនហើយរាងក្រាស់ក៏ត្រឡប់មកគេងឱបក្មេងកំហូចក្នុងដៃវិញ

∆ប្រទេសZ

ប្រាវ~

<ពួកឯងធ្វើការយ៉ាងម៉េចបានគ្រាន់តែមនុស្សម្នាក់ក៏រកមិនឃើញ>ដបកែវដែលដាក់តាំងលើតុធ្វើការក៏ត្រូវធ្លាក់បែកក្រោមកម្លាំងដៃរបស់នាយសង្ហាយីបូរបស់យើង

គ្រាន់តែគេមកពីក្រុមហ៊ុនមកដល់ផ្ទះក៏មិនឃើញចាន់សួរអ្នកបម្រើក៏ថាមិនឃើញ មានន័យថាចាន់លួចរត់ទៀតហើយ

<សុំទោសចៅហ្វាយពួកយើងកំពុងព្យាយាមហើយ>ត្រឹមពេល30នាទីតើអ្នកណាទៅរកទាន់ទៅលោក បើទោះបីគេជាអ្នកកំពូលតែមិនមែនទេវតាឯណា

<ចៅហ្វាយៗ!ពួកយើងឆែករកឃើញហើយ គឺអ្នកប្រុសzhanទៅL>Denរៀបរាប់យ៉ាងប្រញាប់ក្រោយពីទទួលបានដំណឹងពីពួកអង្គរក្សនៅទីនោះ

<តើប្រទេសLមានអីល្អទៅបានម្នាក់ៗរត់ទៅតែទីនោះ>yiboទម្លាក់ខ្លួនអង្គុយទាំងស្មុគស្មាញជាខ្លាំង ទាំងប្រពន្ធទាំងប្អូននាំគ្នារត់ទៅតែទីនោះតើទីនោះមានអីល្អឬ

¶ព្រឹកបន្ទាប់

ព្រះអាទិត្យបណ្ដែតកាយយ៉ាងខ្ពស់ស្រឡះដើម្បីបំភ្លឺដល់មនុស្សលោករាងល្អិតស្ថិតក្នុងឈុតគេងយប់កំពុងមមាញឹកជាមួយផ្ទះបាយរបស់ខ្លួន ក៏ពិតយប់មិញJiminគឺភ្ញាក់និងបានងូតទឹករៀបខ្លួនទើបចូលគេងវិញ

<Morning កូនឆ្មា ភ្លឺហើយណាក្រោកទៅធ្វើការប្រយ័ត្នយឺត>រាងតូចដើរមកដើរបើកវាំងនោនមុននិងពោលពាក្យយ៉ាងពិរោះទៅកាន់អ្នកម្ខាងទៀតដែលកំពុងលង់លក់យ៉ាងសុខស្រួល

<បងមិនទៅបានទេ>រាងក្រាស់និយាយងុលៗព្រោះមិនទាន់ស្វាងគេមិនចង់ទៅទេគេមានអារម្មណ៍ថាឈឺក្បាលណាស់

<បងមិនស្រួលខ្លួនឬ>រាងតូចដើរទៅស្ទាបក្បាលគេនិងម្ខាងទៀតស្ទាបក្បាលខ្លួនឯងក៏ឃើញថាកម្ដៅខុសគ្នាឆ្ងាយណាស់

<បងគេងសិនទៅអូនជូតខ្លួនឲ>រាងតូចដាក់ឲគេគេងស្រួលបួលហើយទើចូលទៅក្នុងចេញមកវិញជាមួយនិងមួយកូនចានជាមួយកូនកន្សែងមួយ គេពូតកន្សែងថ្នមៗនិងយកមកជូតលើផ្ទៃមុខសង្ហាដែលចាប់ផ្ដើមក្រហមដោយកម្ដៅ គ្រាន់តែទឹកដល់សាច់ភ្លាមអ្នកម្ខាងទៀតជ្រួញចិញ្ចើមហាក់មិនពេញចិត្ត ក្រោយជូតខ្លួនរួចរាងតូចក៏ចុះទៅធ្វើបបរលើកមកព្រមជាមួយថ្នាំបញ្ចុះកម្ដៅ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now