ភាគទី១៨:ហួងហែង

125 15 0
                                    

ទីប្រឹក្សាបេះដូង

លែងគិតតទៀតជីមីនដាក់ខ្លួនអង្គុយនិងទាញឯកសារមកធ្វើបន្តបន្លប់កុំឲគិតច្រើនព្រោះគេកាន់តែគិតវាកាន់តែឈឺ កាន់តែស្មុគស្មាញ
______________

¶ថ្ងៃត្រង់

ព្រះអាទិត្យធ្វើដំណើរកាន់តែខ្ពស់ពេលនេះកំពុងគឺនៅកណ្ដាលមេឃទៅហើយ មនុស្សគ្រប់រូបក៏ឈប់សម្រាកមកបរិភោគអាហារជាកម្លាំងបន្តការងារនៅបន្តិចទៀតនេះ។ គ្រប់គ្នាសម្រាកដល់ស្ងាត់ក្រុមហ៊ុនទៅហើយនៅឡើយតែជីមីនប៉ុណ្ណោះដែលញាប់ដៃបង្ហើយឯកសារដែលកំពុងធ្វើ

តុក តុក

<លេខាស្អាតល្មមសម្រាកញុាំបាយបានហើយ>សម្លេងគោះតុធ្វើការឲជីមីនងើបមុខមើលអ្នកដែលគោះ ក៏ឃើញថាជានាយអុិនវ៉ុនកំពុងមើលមកគេទាំងញញឹម

<វ៉ុនមកបានយ៉ាងម៉េច>ជីមីនក៏ញញឹមតបវិញសម្លឹងមើលអុិនវ៉ុនដែលក្នុងដៃមានសុទ្ធតែអាហារមិនប្រាប់ក៏ដឹងថាយកមកញុាំជាមួយគេដែរ

<គឺបងនឹកជីមីននោះអី>អុិនវ៉ុនញញឹមទាញដៃជីមីនមកតុអាហារដែលគេតម្រៀបអម្បាញ់មិញព្រោះជីមីនកំពុងបង្ហើយឯកសារ

<យ៉ាងម៉េចដែរបងទើបរៀនធ្វើលើកទីមួយ>ថ្ងៃនេះការងារពេលព្រឹកគេឲថានលើកពេលមកពេលរសៀលនេះទាំងអស់ដើម្បីរៀនធ្វើម្ហូបមកឲជីមីនភ្លក់

<ហុឹមឆ្ងាញ់ណាស់វ៉ុនពូកែមែន>ជីមីនលើកដៃសរសើរទោះថាមិនឆ្ងាញ់ខ្លាំងតែក៏ល្មមទទួលយកបានដែរ ធ្វើលើកទីមួយបានប៉ុណ្ណេះចាត់ថាពូកែណាស់ហើយ

<ហាសហាចាំបងឧស្សាហ៍ធ្វើមកឲមីនញុាំ>គេញញឹមត្រេកអរដែលអាហារគេធ្វើលើកដំបូងត្រូវមាត់ជីមីនបែបនេះ បែបនេះគេគួរតែរៀនធ្វើបានច្រើនមុខបន្តិចហើយ🤭

<នេះវ៉ុនញុាំទៅ>ដោយឃើញគេគិតតែពីមើលមុខខ្លួនពេកជីមីនក៏ចាប់សាច់មួយដុំមកដាក់ចានឲអុិនវ៉ុន ចំណែកនាយសង្ហាបានបែបនេះញញឹមខ្ជឹប តើជីមីនអាចនឹងត្រឡប់មកដូចមុនជាមួយគេវិញទេ🤭

<អរគុណវ៉ុនហើយណាដែលខំធ្វើយកមកឲ>ក្រោយអាហាររួចរាល់ជីមីនក៏ជូនអុិនវ៉ុនមកចំណតឡាន បើមិនដោយសារការងារមិនអាចពន្យាពេលតទៀតបានកុំអីគេមិនទាន់ទៅវិញទេព្រោះមិនងាយទេបានក្បែរជីមីនបែបនេះ

ទីប្រឹក្សាបេះដូង💞(ចប់)Donde viven las historias. Descúbrelo ahora