ភាគទី១១:អេហ៍អ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ

118 14 0
                                    

ទីប្រឹក្សាបេះដូង💞

អាទិត្យថ្មីឈានមកដល់អគ្គនាយកសង្ហាក៏ត្រូវចុះទៅDung Chhu(ដុងឈូ)ដើម្បីចចារជំនួញធំជាមួយលោកNie ទម្រាំមកដល់ក៏ឈានដល់ល្ងាចទៅហើយ

នៅមាត់ឆ្នេរដែលមានសមុទ្រធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែក បង្ហាញឲឃើញនូវគូរស្នេហ៍ជាច្រើនដែលមកដើរកម្សាន្តផងដែរ

<Jimin>ក្រឹប!ម្ចាស់ឈ្មោះងាកមករាងក្រាស់ក៏ប្រញាប់ចុចផ្ដិតដិតនូវសម្រស់ស្អាតបែបធម្មជាតិរបស់អ្នកម្ខាងទៀតមិនចាំយូរ

<បងថតធ្វើអីYoonលុបទៅ>ក៏ដូចដឹងថារាងតូចជាមនុស្សមិនចូលចិត្តថតរូប ដល់មកថតឲគេដឹងបែបនេះគិតថាគេព្រមឲទុកមែនទេទើបប្រញាប់ទៅស្រវេរស្រវាដណ្ដើមទូរសព្ទ័ពីអ្នកម្ខាងទៀត

<អត់បងចង់ទុក>រាងក្រាស់ចុចបិទទូរសព្ទ័ហើយលើកឡើងលើកក្មេងខ្លះឈោងដល់ ដៃម្ខាងទប់ក្បាលក្មេងដែលប្រឹងឈោងយក ឯម្ខាងទៀតក៏កាន់ទូរសព្ទ័ទាំងសើចមិនឈប់ចំពោះដៃជើងខ្លីៗកំពុងខ្វៃៗប្រឹងជម្នះយក

<អូនសួរម្ដងទៀតYoonឲអូនឬអត់>រាងតូចឈរត្រង់ខ្លួនងើបមុខសួរទៅអ្នកដែលមានកម្ពស់ខ្ពស់ជាងខ្លួន

<អត់>Yoongiដកដៃលើកចិញ្ចើមឌឺ ធ្វើឲអ្នកម្ខាងទៀតក្រឺតជាខ្លាំង មិនបានឌឺគេមួយថ្ងៃនៅមិនសុខមែនទេ ចឹងចាំមើលណាថាគេធ្វើបែណា

<ហា៎ហឹកៗហា៎>សម្លេងទ្រហោយំរបស់Jiminនាំអារម្មណ៍ឲអ្នកក្បែរនោះសម្លឹងមើលមកដោយចម្ងល់មុននឹងចោលក្រសែរភ្នែកទៅរាងក្រាស់បែបចាប់កំហុស នេះលេងដាក់ខ្លួនអង្គុយលើខ្សាច់យំអីណា ឯជើងទធាក់មិនខុសពីក្មេងទេ

<អេហ៍អាអ្នកកម្លោះ!ហេតុអីមិនលួងប្រពន្ធ>បុរសចំណាស់ម្នាក់ដើរមកសួរនាំព្រោះមើលទៅរាងក្រាសដូចជាគាំងឈរទ្រឹងមិនអាណិតដល់ប្រពន្ធតូចដែលកំពុងយំបន្តិចសោះ ឯអ្នកដែលឮហើយគាំងមិនស្ទើរពិសេសអ្នកដែលពុតជាយំបែរជាបិទមាត់ជៀបងាកមកសម្លឹងគាត់ម៉ក់ៗ

<ខ្ញុំមិនមែនប្រពន្ធគាត់ទេលោកតា>រាងតូចបោសដីចូលមកប្រកែកជាមួយគាត់ទាំងសម្ដីទន់តាមទម្លាប់

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now