ភាគទី28:ទិញភាគហ៊ុន

124 10 0
                                    

ទីប្រឹក្សាបេះដូង

ក្រោយពីត្រូវមិត្តសំណព្វទេសនាអស់ចិត្តហើយជីមីនក៏នឹកអង្គុយភ័យខ្លាចថាយីបូបន្ទោស

ក្រាក!

<អូនយ៉ាងម៉េចហើយ>គ្រាន់តែទ្វារបើកយីបូក៏ដើរយ៉ាងញាប់មកមើលប្អូនដែលគេងពេបមាត់ដាក់គេ

<អូនលែងអីហើយ>ជីមីនពេបមាត់នឹងមិនមែនឈឺទេតែគេខ្លាចយីបូនិងចាន់ខឹងតើ

<ហេតុអីបានបណ្ដោយខ្លួនកើតរោគក្រពះបែបនេះ មិនចេះស្រឡាញ់ខ្លួនទេហី>យីបូច្រត់ចង្កេះសួរទៅអ្នកដែលមើលមកខ្លួនម៉ក់ៗ គិតថាគេអាណិតឬឃើញមុខនេះហើយមានតេចង់វាយថែម

<អូនសុំទោសឈប់មានហើយ>ជីមីននិយាយទាំងមិនហ៊ានមើលមុខយីបូ

<សុំទោសហើយជាវិញទេ >ធ្វើខុសអាងតែសុំទោសតែអាមុនធ្វើមិនគិតពីផលវិបាកវាទេ ជីមីនក្រវីក្បាលបញ្ជាក់ថាអត់

<ហុឺយ!ហេតុអីបានញុាំមិនទៀង>សម្រួលអារម្មណ៍រួចរាល់យីបូក៏ដូរមកសួរប្អូនដោយសម្លេងធម្មតាវិញ

<គឺនៅក្រុមហ៊ុនអូនធ្វើមានបញ្ហា>បញ្ហាមិនទាន់ដោះស្រាយផងគេបែរជាឈឺចឹងទៀតតើគិតយ៉ាងម៉េចទៅ

<បញ្ហាអី>មានបញ្ហាក៏មិនគួរបណ្ដោយខ្លួនធ្លាក់ក្នុងសភាពបែបនេះដែរ មុខតំណែងនៅក្រុមហ៊ុនគេjiminក៏មានតែរាងតូចប្រកែកហើយបែរជាមកធ្វើការនៅក្រៅវិញមើលសភាពពេលនេះចុះ

<ម្ចាស់ភាគហ៊ុនចង់ដកទុន>

<ប៉ុណ្ណឹង?>លោកអើយគ្រាន់រឿងប៉ុណ្ណឹងធ្វើឲប្អូនគេឈឺផង

<លុយមានម៉េចមិនយកមកដាក់ទុនមក>នៅប្រទេសZគ្រួសារគេគឺលេខមួយ ចុះម៉េចប្អូនគេមិនយកមកបណ្ដាក់ទុននៅទីនេះ បើថាគ្មានលុយគេមិនថាទេតែលុយមានចាយមិនខ្វះបើរកសុីគេក៏កាន់តែមិនបារម្ភ

<អូនមិនហ៊ាន>និយាយត្រង់គេមិនទាន់រកលុយចូលសម្បត្តិគ្រួសារបានមួយរៀលផង ចង់ដករាប់លានមកប្រើការម៉េចបានទៅ

<លុយគ្រួសារអូនតើ ហើយយកមកក៏រកស៊ីអូនមិនបានយកមកចាយផ្ដេសផ្ដាសណាទោះផ្ដេសផ្ដាសក៏បងមិនថា>ប្អូនតែមួយគេមិនជឿថាធ្វើឲគេក្រទេ បើគ្រាន់តែប្អូនមួយធ្វើឲគេក្រចឹងមានសមត្ថភាពអីយកប្រពន្ធ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now