47:ហេតុផលពិតដែលឲគេចាកចេញ

184 19 2
                                    

ទីប្រឹក្សាបេះដូង

∆ប្រទេសL

ក្រលេកមកមើលម្ខាងទៀតឯណេះវិញ រាងសង្ហាដែលមាននាមជាបងធម៌និងជាម្ចាស់បេះដូងរបស់ជីមីនកំពុងតែបណ្ដើរគូដណ្ដឹងដើរលេងយ៉ាងសប្បាយរីករាយខុសពីអ្នកម្ខាងទៀតឆ្ងាយណាស់

<យ៉ុនបងថាមួយនេះស្អាតទេ>ស៊ូមីលើកកែវគូរស្នេហ៍បង្ហាញដល់យ៉ុនហ្គីវាជាកែវមានព៌ណលឿងមួយនិងព៌ណខ្មៅមួយហើយមួយរូបឆ្មាមួយទៀតរូបទា

<យ៉ុន>ដោយមិនឮសម្លេងតបគេក៏ហៅម្ដងទៀតនិងទាញដើមដៃគេតិចៗ យ៉ុនហ្គីគេរវល់ភ្លឹកមើលរូបដែលមានលើកែវវារំលឹកគេពីមនុស្សម្នាក់

<បងយ៉ាងម៉េចនឹង>ចម្លែកណាស់មួយរយៈនេះយ៉ុនហ្គីរាងភ្លឹកៗម្ដងម្កាល សាងជាចម្ងល់ឲគេជាខ្លាំង

<មុននេះអូនថាយ៉ាងម៉េច>យ៉ុនហ្គីបង្វែរសំណួរកុំឲស៊ូមីមានការអាក់អន់ចិត្ត

<គឺអូនសួរបងថាកែវនេះស្អាតទេ>គេលើកកែវឡើងម្ដងទៀត គេស្រឡាញ់កែវនេះណាស់ហើយចង់យកវាជាកែវគូជាមួយយ៉ុនហ្គី

<ស្អា.ស្អាតណាស់>មើលមុខក៏គេអាចដឹងថាស៊ូមីស្រឡាញ់វាដែរតែគេមិនចង់បានវាទេគេមិនចង់រំលឹកពីមនុស្សម្នាក់នោះ ចាកចេញទៅដោយគ្មានពាក្យលា ជាមនុស្សក្បត់សម្ដី លេងសើចជាមួយអារម្មណ៍គេ គេស្អប់មនុស្សម្នាក់នោះហើយទោះគេត្រឡប់មកក៏នៅដដែលមិនអាចស្រឡាញ់ទេ

<ចឹងអូនយកហើយណា>យ៉ុនហ្គីងក់ក្បាលហើយពួកគេក៏នាំគ្នាដើរមើលមួយសន្ទុះទៀតទើបទៅគិតលុយ

<អរគុណចាស៎លោកក្រោយអញ្ជើញមកទៀត>បុគ្គលិកហុចថង់ឲនិងឱនគោរពជាការអរគុណចំពោះការប្រើប្រាស់សេវាកម្មនៅហាងគេ

_____

<យើងទៅសួនកម្សាន្តតទៅដឹងយ៉ុន>មកដល់ក្នុងឡានស៊ូមីក៏និយាយឡើងទាំងកំពុងទាញខ្សែក្រវ៉ាត់មកពាក់

<អូនចូលចិត្តទីនោះហ៎>តាមធម្មតាស៊ូមីនមិនសូវចូលចិត្តកន្លែងមនុស្សច្រើនទេដូចដឹងស្រាប់ហើយថាគេជាតារាអ្នកណាក៏ស្គាល់ដែរចឹងមិនខ្វះអ្នកមករញេរញៃទេ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now