50:នឹកអូនពេលស្រវឹង

159 19 2
                                    

ទីប្រឹក្សាបេះដូង

បច្ចុប្បន្នកាល

ក្នុងបន្ទប់ដ៏ស្ងាត់មានពន្លឺតិចៗដែលជះមកពីព្រះចន្ទបង្ហាញឲឃើញរាងតូចដែលអង្គុយមើលទេសភាពនៃផ្ទៃខាងក្រៅនាពេលយប់តែម្នាក់ឯងតាមរយៈកញ្ចក់សថ្លា

កំពុងអង្គុយត្របោមជង្គង់សុខៗសម្លេងទូរសព្ទ័រោទិ៍ឡើងកាត់ផ្ដាច់អារម្មណ៍គ្រប់យ៉ាង គេទាញទូរស័ព្ទមកមើលឃើញថាជាលេខនរណាហើយអារម្មណ៍ភ័យអរលេចរូបរាងសារជាថ្មី

{មីនហា៎}សម្លេងមួយនេះគេចាំច្បាស់ណាស់ថាជាមនុស្សដែលគេកំពុងនឹក គាត់ស្រវឹងឬ នេះគាត់ផឹកស្រាទៀតហើយ

<យ៉ុនហឹកៗ>ទឹកភ្នែកហូរមកគេមិនអាចទប់ជាប់ទេសូម្បីសម្លេងក៏មិនអាចទប់ភាពដង្ហក់ដែរ

{ហេតុអីចេញទៅដោយមិនលា ហេតុអីចេញពីបងក្រែងធ្លាប់សន្យាហើយតើ}យ៉ុនហ្គីដែលកំពុងស្រវឹងនិយាយបកស្រាយតាអារម្មណ៍កំពុងតែមានតែមិនដឹងថាដោយសារជីមីនចេញទៅឬដោយសារស៊ូមីទៅក្រៅប្រទេសគ្មានប្រាប់បន្តិច

<ហឹកៗ>តើខ្ញុំអាចនិយាយអីទៅ ខ្ញុំអាចបន្តក្នុងនាមជាអី គាត់មានគេថែមទាំងជិតរៀបការទៀត ហួសហើយទំនាក់ទំនងខ្ញុំជាមួយគាត់វាមិនអាចទេមានរនាំងជាច្រើនដែលមកស្រែកត្អូងត្អែរឲខ្ញុំបោះបង់

{មនុស្សកុហក បងស្អប់អូន}

ទូរស័ព្ទកាន់ផ្ដាច់ដោយសារអ្នកម្ខាងទៀតលង់លក់ សល់តែអ្នកកដែលឈឺចិត្តដោយសារសម្ដីទាំងនោះ

ជីមីនឡើងទៅខាងលើនៃដំបូងអគារគេដើរបន្តិចរហូតដល់បង្កាន់ដៃ ភ្នែកសម្លឹងទៅខាងក្រោមមើលកាន់តែយូរកាន់តែស្អាត ខួរក្បាលគេស្ពឹកស្រពន់លោតមកតែពាក្យ "ស្អប់"ដែលចេញពីមាត់មនុស្សដែលគេស្រឡាញ់

រាងតូចកាន់បង្កាន់រួចងើបខ្លួនបន្តិចម្ដងៗឯជើងក៏ជាន់ប្រឡោះ ឥឡូវគឺគេត្រឹមឮសម្លេងប្រាប់ថាខាងក្រោមវាស្រស់ស្អាតណាស់គួរតែលោត

<ជីមីន>យីបូ ចាន់និងជឺយៀនដែលមកតាមក្រោយក៏រត់ទៅទាញគេចុះមកដោយភាពតក់ស្លុត

<អូនធ្វើឆ្កួតអី ផាច់!>មួយដៃទាញស្មារតីជីមីនមកទាំងស្រុង ចុះបើមុននេះគេមកមិនទាន់តើទៅជាយ៉ាងណា ហេតុអីបានជីមីនធ្វើមិនគិតដល់ចិត្តគេបែបនេះ

ទីប្រឹក្សាបេះដូង💞(ចប់)Where stories live. Discover now