34+35+36:ជាផ្កាយពិតប្រាកដ

120 14 0
                                    

ទីប្រឹក្សាបេះដូង

បើជាជីមីនតើអ្នកមានអារម្មណ៍បែបណាទើបរួចពីមនុស្សមានគំនិតបំពាន មកដល់កន្លែងក៏ត្រូវមនុស្សខ្លួនទុកចិត្តស្រឡាញ់បែរជាបំពានទៅវិញ

<ហឹកៗៗ>កម្លាំងកាន់តែខ្សត់រាងតូចបានត្រឹមនៅស្ងៀមឲអ្នកខាងលើបំពានតាមចិត្ត ដោយឃើញរាងតូចលែងរើតទៀតYoongiក៏ងើបមុខចេញសម្លឹងទៅវង់ភក្រ្តដែលពោរពេញដោយសន្សើមនេត្រា

<ហេតុអី?>សំណួរគ្មានក្បាលគ្មានកន្ទុយតែអាចកាត់ន័យបានថាគេចង់សួរថា ហេតុអីបានជាយំ? ហេតុអីបានជាមិនព្រមក្រែងJiminស្រឡាញ់គេមិនអញ្ចឹង? ហេតុអីមើលទៅគេដូចជាគេកំពុងបង្ខំទៅវិញ? ហេតុអីមើលទៅស្អប់ខ្ពើមគេខ្លាំងម្ល៉េះ?

<ហឹកៗព្រោះអូនជាផ្កាយហឹកៗ>សម្លេងយំកាន់តែខ្លាំងរាងតូចយំដល់ដង្ហក់ទៅហើយ គេជាផ្កាយ ជាផ្កាយដែលកំដរព្រះចន្ទមិនមែនជាកូនទន្សាយដែលជាគូជាប់ជាមួយព្រះចន្ទទេ គ្រាន់ឮពាក្យនេះYoongiជាប់គាំងអស់ពាក្យនិយាយក៏ពិតគេគឺមានកូនទន្សាយហើយ

<គេងទៅ>Yoongiទម្លាក់ខ្លួនមកម្ខាងទាញបង្វែរJiminដែលយំដង្ហក់មកឱបនិងអង្អែលខ្នងតិចៗនិងថើបសក់គេបន្តិចជាការលួងលោម Jiminក៏ប្រឹងបិទភ្នែកគេងទាំងនៅដង្ហក់តិចៗ

<ហេតុអីអូននៅជាមួយវាបាន>គេគេងមិនលក់ទេព្រះមិនស្ងប់ចិត្តមិនដឹងថាជីមីននៅជាមួយJeYienបានយ៉ាងម៉េច តើពួកគេស្គាល់គ្នាយូរហើយឬព្រោះមនុស្សដូចជាJeYienមិនងាយយកចិត្តទុកដាក់ជាមួយអ្នកណាទេ

<អត់ទេពួកយើងទើបតែស្គាល់គ្នានោះទេ>Jiminក៏ប្រាប់ទៅតាមធម្មតាណាមួយគេមិនដែលលាក់ជាមួយYoongiស្រាប់ទៅហើយ បើប្រាប់ហើយវាមិនធ្វើឲYoongiខាតប្រយោជន៍

<អូនស្គាល់វាដោយរបៀបណា>តើJiminទៅណាទើបជួបជាមួយJeYienបែបនេះ ឬក៏ពួកគេស្គាល់គ្នាយូរហើយតែលាក់ជាមួយខ្លួន😐

<ជួបចៃដន្យ>Jiminជ្រើសកុហកព្រោះបើប្រាប់តាមត្រង់ខ្លាចថាYoongiអាចមានបញ្ហាជាមួយដៃគូសហការនាំក្រុមហ៊ុនខាតបង់

<ជួបចៃដន្យហេតុអីឲវាបីអូនមក>បើចៃដន្យមែនហេតុអីក៏ឲវាបីប៉ះពាល់រាងកាយខ្លួនបែបនេះ តើអូនជាមនុស្សចិត្តងាយបែបនេះពីពេលណា

ទីប្រឹក្សាបេះដូង💞(ចប់)Donde viven las historias. Descúbrelo ahora