ទីប្រឹក្សាបេះដូង💞
<ហឹកៗ>អាហារមិនទាន់បានបញ្ចប់ស្រួលបួលផងjiminក៏សុំមកបន្ទប់ទឹកដោយប្រាប់ថាមិនបាច់ចាំគេទេដើម្បីកុំឲខាតពេល
មកដល់បន្ទប់ទឹកjiminយកដៃអេះកផង កំភួនដៃ ដើមដៃសឹងតែរលាត់ស្បែកទៅហើយ កាន់តែអេះjiminកាន់តែរមាស់ទើបគេរត់ចេញពីទីនោះទៅពេទ្យនិងcallសុំច្បាប់មួយល្ងាច
មូលហេតុដែលJiminទៅជាបែបនេះព្រោះគេអាឡែកហ្សុីជាមួយគ្រឿងសមុទ្រ រឿងនេះគេធ្លាប់ប្រាប់Yoongiច្រើនដងហើយតែក្រលេកមកមើលលទ្ធផលចុះគឺYoongiមិនចាំនោះឡើយ
{បងឮថាអូនមិនស្រួលខ្លួនឬ អូនកើតអីមែនទេ}គ្រាន់ឮjiminយំយកតែម្ដង បើមិនសួរគឺមិនអីទេតែដល់សួរបែបនេះវាដូចកំពុងយកកាំបិតមកចាក់គេថែមយ៉ាងអញ្ចឹង
<អូនមិនអីទេ>គេក្ដាប់ដៃប្រឹងទប់សម្លេងខ្សឹកខ្សួលកុំឲអ្នកម្ខាងទៀតស្ដាប់ឮ
{Yoonបងថាមួយនេះស្អាតទេ}តាមពិតគេក៏មិនបានទាន់ទៅក្រុមហ៊ុនទេគឺគេនាំsumeដើរលេងបន្តសិន យ៉ាងណាលុយរកមកគឺទុកចាយចឹងហើយឲអនាគតប្រពន្ធចាយក៏មិនខាតដែរ
{បងរវល់សិនណា ឆាប់ញុាំថ្នាំផង}បងមិននិយាយត្រង់មកគិតថាអូនមិនអាចឮសម្លេងនោះហី កុហកបែបនេះគេកាន់តែឈឺ
<បាទ>គ្រាន់តែទូរស័ព្ទបិទJiminក៏ដាក់ខ្លួនគេងទាំងទឹកភ្នែកហូរឥតដាច់ គេគ្រុនពីយប់ផងដល់មកអាឡែកសុីបែបនេះទៀតវារឹតតែពិបាកក្នុងខ្លួន
¶ថ្ងៃថ្មី
ថ្ងៃថ្មីគ្រប់យ៉ាងក៏ប្រសើរតែដូចជាមិនចំពោះjiminសោះព្រោះគេនៅតែមានអារម្មណ៍សោកសង្រែងដូចដើម ហើយពេលនេះក៏គ្រុនក្ដៅកាន់តែខ្លាំងថែមទៀត
Ring Ring~
សម្លេងទូរស័ព្ទបន្លឺឡើងដាស់ត្របកភ្នែកjiminឲសន្សឹមបើកឡើងនឹងលើកមកនិយាយទាំងគ្មានកម្លាំង ស្មាននេះគឺម៉ោង9ទៅហើយតែJiminមិនទាន់ងើបចេញពីគ្រែបានទៀត
{Hello!minអូនយ៉ាងម៉េចហើយត្រូវការឲបងទៅមើលថែទេ}jiminឮហើយមិនដឹងគួរយំឬសប្បាយចិត្ត គេសប្បាយចិត្តដែលYoongiបារម្ភសួរនាំ តែដែលចង់យំនោះគឺបើពិតជាអាចឆ្លៀតពេលឬក៏ចង់មកមើលគេYoongiគេនឹងមកហើយមិនចាំបាច់callសួរឡើយ
YOU ARE READING
ទីប្រឹក្សាបេះដូង💞(ចប់)
Romanceស្នេហាតែងមានឧបសគ្គ ប៉ុន្តែតើស្នេហារវាងបងប្អូនធម៌មួយគូនេះអាចទទួលបានសុភមង្គលដែរទេ ព្រោះថាទំនាក់ទំនងនេះមានម្ខាងមានម្ចាស់បេះដូងរួចហើយ *គេថាព្រះចន្ទគូជាមួយផ្កាយតើជាការពិតទេ? Min Yoongi & Park jimin