Ep6:គេចាប់យកទៅ

1.1K 116 12
                                    

  (ផុសឲហើយព្រោះស្អែកប្រលង ចឹងយើងត្រូវខិតខំរៀនសូត្រ😀)

  1សប្ដាហ៍ក្រោយមក

  នីគីពេលនេះគឺបានធូស្បើយខ្លះហើយ នាយមិនសូវគិតច្រើនរឿងរបស់នាយ នឹង ស៊ុងហូនទេ ។ នាយក៏មិនសូវបានចេញទៅក្រៅដែលគឺនៅតែក្នុងផ្ទះ  មិនទៅធ្វើការ ការងារទាំងអស់ជេគជាអ្នកគ្រប់គ្រង ។ កាយតូចចុះកាំជណ្ដើរ មក ដោយសារគេនៅផ្ទះក៏រាងធុញខ្លះដែលទើបថ្ងៃនេះចង់ចេញទៅក្រៅដើម្បីលម្ហែរអារម្មណ៍  ..

"អ្នកប្រុសតូចចង់ទៅណាចាស៎ "អ្នកបម្រើ

"ខ្ញុំចង់ចេញទៅក្រៅបន្តិចបង! លម្ហែអារម្មណ៍ខ្លះនៅផ្ទះយូពេកចង់កើត depression "នីគីនិយាយលរលេងនឹងអ្នកបម្រើហើយក៏ដើរចេញមកក្រៅទាញកង់យកមកជិះ  តែក៏ត្រូវទុចដំណើរព្រោះម៉ែដោះបានចេញមក

"អ្នកប្រុសទៅតែឯងទេមែនទេ? "

"បាទ! "នីគី

"អ្នកប្រុសគួរតែឲអ្នកបើកឡានជួនទៅវិញ វាល្អជាង !ក្រែងលរ ទៅបាត់មួយយប់វិលព្រឹក ម៉ែដោះស្ទះខ្យល់ស្លាប់មិនខានទេ " ម៉ែដោះ និយាយទាំងបារម្ភ គាត់គិតថាគួរតែឲអ្នកណាម្នាក់ទៅជាមួយបានគ្នា កុំទៅតែឯងអី

"មិនអីទេ ម៉ែដោះ!ខ្ញុំទៅតែមួយភ្លេតទេមកវិញហើយ "នីគីញញឹមដាក់គាត់ហើយក៏ធាក់កង់ចេញទៅ

   10នាទីក្រោយមក🌚

"ហឺយ! ទម្រាំជិះមកដល់របង ចង់ស្លាក់ខ្យល់ បើលើកក្រោយធ្វើផ្ទះថ្មី ច្បាស់ណាស់ខ្ញុំនឹងប្រាប់លោកប៉ាឲធ្វើឲតូចជាងមុនមិនខានទេ "នាយតូចរអ៊ូតែឯង នាយខំធាក់កង់យ៉ាងយូរទម្រាំដល់ទ្វាចេញ មកពីផ្ទះនាយធំពេក

" ចំណាយពេលជិះកង់ មើលគេញ៉ែគ្នាក៏ល្អដែល "នីគីជិះបណ្ដើនិយាយបណ្ដើរ មកពីនាយក្រលែកឃើញគូស្នេហ៍គេស្វីតៗពេក ចង់ស្វីតដែលតែខ្វះអូនៗ🌝🙌

  តែនាយមិនដឹងនោះទេថាមានឡានខ្មៅមួយកំពុងជិះតាមនាយពីក្រោយ ឡាននោះតាមនាយប្រគៀកៗ  ។នាយតូចជិះមកដល់កន្លែងស្ងាត់មួយ ទើបចាប់អារម្មណ៍ថាមានគេតាមខ្លួន ខំធាក់កង់អស់កំលាំង គេចពីគេ តែយើងកង់ហើយគេឡានតើអ្នកណាលឿនជាងនោះ។ ឡានខ្មៅជិះមកស្កាត់ពីមុខកង់ ហើយបុរសអាវខ្មៅពីរបីនាក់ក៏ចុះមកបម្រុងនឹងចាប់គេ តែគិតថានីគីឲចាប់ស្រួលៗមែនទេ? ទម្លាក់កង់ចុះ ដាក់មេប្រួច រត់គ្មានមើលក្រោយទេ ទោះដួលដាច់ជង្គង់ចេញឈាមក៏មិនឈប់ដែល រត់មកដល់មុខបន្តិចឡានមួយទៀតក៏មកស្ទាក់ពីមុខ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now