Special Ep :កូនប្រសារស្រី

1.3K 113 9
                                    

#3ខែក្រោយ

" ផាក​ ស៊ុងហូន!!!!!!!?" សម្លេងស្រែកបានបន្លឺឡើងស្របពេលដែលកាយតូចច្រលឹងរត់វឹងមករកអ្នកជាស្វាមីដែលទើបនឹងមកពីធ្វើការក្រៅប្រទេសរហូតដល់បីសប្ដាហ៍

"នីគី! អូនមានរឿងអីមែនទេ?"​

"បងទាយទៅមើល!"

"អៅ??? បងមិចទៅដឹងទៅ!"​

"នឹងហា៎ បានជាអូនឲទាយ!"​

" អូនប្រាប់បងមក រំភើបជាង!"​នាយយកដៃទៅក្រសោបចង្កេះអ្នកជាភរិយាហើយទាញមកជិតខ្លួន

" បងឲកាត ATMបងមកអូនមកអូនដោះដូរវាជាមួយការដូរពិសេសដែលអូនមានឲបង!"

"យកអាមួយណាអូនសម្លាញ់??" នាយថាហើយក៏ទាញកាបូបលុយរបស់ខ្លួនដែលមានកាតធនាគារជាច្រើនក្នុងនោះ

"​អូនយកអាពណ៌ខ្មៅ! "

"​អូននេះ!! ខូចមិនធម្មតាទេ! ទារយកតែអាកាតណាមានលុយច្រើន!"​ នាយថាតែអញ្ចឹងទេ តែក៏ព្រមដកកាតរបស់ខ្លួនឲទៅភរិយា

"ព្រោះរង្វាន់នឹងវា special ណាស់!" បានកាតហើយនាយតូចក៏ចាប់ដៃមាំចេញពីខ្លួនរបស់គេ​ធ្វើឲនាយក្រាស់ឆ្ងល់យ៉ាងខ្លាំង

"បងលាតដៃមក!"

"នេះ!"​នាយលាតដៃទាំងពីររបស់ខ្លួនឲភរិយា

  ក្រដាស់2សន្លឹកបានដាក់នៅចំកណ្ដាលដៃមាំទាំង2ធ្វើឲ នាយក្រាស់និយាយអ្វីមិនចេញ​ក៏ងាកសម្លឹងមើលមុខអ្នកជាភរិយា ទាំងមានទឹកភ្នែកស្រក់ចុះមក.....​

"អៅ! មិចក៏បងយំ???" នីគីឃើញស្វាមីយំបែបនេះក៏យកដៃរបស់ខ្លួនទៅជូតទឹកភ្នែក

"​បង! បង-បង- រំ-ភើបពេក!!" នាយក្រាស់និយាយជាមួយទឹកភ្នែកស្រក់ចុះមក

" បងមិនគួរយំទេ!! ញញឹមមក!​"​នាយតូចយកដៃរបស់ខ្លួនទៅចាប់មុខមាំឲសម្លឹងមើលមុខខ្លួន

" បងដឹងទេ! នៅពេលបងចេញទៅធ្វើការនៅក្រៅប្រទេស3សប្ដាហ៍នឹង អូនវិលមុខក្បួតរហូត! ហើយបងដឹងទេថាសូម្បីតែក្លិនថ្នាំដុះធ្មេញក៏អូនចង់ក្អួតដែល! វាក្លិនអាក្រក់ណាស់! អូនស្រាប់តែចូលចិត្តញ៉ាំMisoទៅវិញ! អូនចាប់ផ្ដើមពិបាកគេង! ឆេវឆាវ! ប្រហែលជា1សប្ដាហ៍ក្រោយអូនក៏ដឹងថាអូន មានកូន!  2ខែហើយ"

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now