Ep27 :ទុក្ខសោក??

786 94 13
                                    

ទ្វាបន្ទប់បានបើកឡើង កម្លោះjonhបង្ហាញឡើងព្រមជាមួយថង់ការ៉េមក្នុងដៃ ។

"អ្នកប្រុស? "Jonhសួរឡើង សម្រាប់អ្នកផ្សេងមិនអាចដឹងនូវន័យដែលគេចង់ថានោះទេ តែនីគីគឺទាញដឹងថាគេចង់សួរពីអ្វី

"ខ្ញុំមិនអីទេបង!គេចង់ធ្វើអីរឿងគេ ជីវិតគេ ហើយណាមួយខ្ញុំក៏គ្មានសិទ្ធទៅខឹងគេដែល គេយកខ្ញុំមកទីនេះគ្រាន់តែយកមកធ្វើបាបប៉ុណ្ណោះ! " នីគីនិយាយឡើងទាំងទឹកមុខស្រពោន

"មិនអីនោះទេ! អ្នកប្រុសដឹងទេ ថាខ្ញុំអាចស្ដាប់នូវទុក្ខកង្វល់របស់អ្នកប្រុសបាន ? អ្នកប្រុសអាចនិយាយប្រាប់ខ្ញុំបានណា~ "jonhទម្លាក់ខ្លួនអង្គុយចុះក្បែរនីគី

"បងធ្វើឲខ្ញុំនឹកដល់បងប្រុសខ្ញុំហើយ! "នីគីនិយាយទាំងយំ

"...... "

"គាត់តែងតែនៅក្បែរខ្ញុំនៅពេលដែលខ្ញុំមានរឿងមិនល្អក្នុងចិត្ត គាត់តែងតែយកចិត្តទុកដាក់នឹងខ្ញុំ បងធ្វើឲខ្ញុំនឹកគាត់ខ្លាំងណាស់! ជាពិសេសគឺបងប្រុសម្នាក់ដែលគាត់ត្រូវជាលេខារបស់ខ្ញុំ គាត់ល្អដូចជាបងយ៉ាងចឹង ! ពេលនេះខ្ញុំមិនដឹងជាគាត់បារម្ភពីខ្ញុំប៉ុណ្ណាទេ- "នីគីនិយាយទាំងយំមិនបាត់ និយាយផងយំផងបែបនេះធ្វើឲjonhស្ដាប់សឹងមិនបាន

" បងjonh!ខ្ញុំចង់សុំបងរឿងមួយទៀតបងយល់ព្រមទេ? "នីគីងាកមកសួរjonh

"រឿងអ្វី? "Jonh

"ខ្ញុំចង់ចាកចេញពីទីនេះ! ខ្ញុំចង់ទៅផ្ទះវិញ ខ្ញុំគេងយំនឹកផ្ទះរាល់យប់! ខ្ញុំនឹកប៉ា និងបងប្រុសខ្ញុំ! "នីគីនិយាយ

"តែវាមិនងាយស្រួលនោះទេណាអ្នកប្រុស! "Jonh

"មិនអីនោះទេ ទោះត្រូវលំបាកវេទនាយ៉ាងណាក៏វាគ្រាន់ជាងរស់ក្នុងសភាពបែបនេះដែល! " នីគី

"ចុះអ្នកប្រុសចង់ឲខ្ញុំធ្វើយ៉ាងមិច? "

"បងគ្រាន់តែជួយផ្ងើសារទៅកាន់គ្រួសារខ្ញុំទៅបានហើយ - អេ៎!? ហេតុអ្វីខ្ញុំមិននឹកឃើញគំនិតនេះពីមុន? "ត្រូវហើយហេតុអ្វីបានជាគេមិននឹកឃើញទើបតែនឹងឃើញពេលនេះ បើនឹកឃើញកាលពីមុនក៏មិនធ្លាក់ខ្លួនដល់កម្រិតនេះដែល

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now