Ep23:អតីតជាគូស្នេហ៍

930 88 9
                                    

  ជាង2សប្ដាហ៍ទៅហើយ Omegaតូចនៅតែឈឺ មិនទាន់ជា ស៊ុងហូនបារម្ភយ៉ាងខ្លាំងចំពោះរឿងនេះ ។ នាយតូចសន្លប់ស្ដូកស្ដឹងគ្មានកម្រើកមួយក្រចក គឺសន្លប់ស្អាត🙂។ ក្នុងរយៈពេល2សប្ដាហ៍មកនេះ គ្រូពេទ្យចេញចូលវិមានParkញឹកញាប់ណាស់ ។ ចំណែកអ្នកបម្រើប្រុសស្រីសស្រាក់សស្រាំមើលថែ ទឹកក្ដៅទឹកត្រជាក់ដល់អ្នកប្រុសតូចរបស់ពួកគេ ។  ស៊ុងហូននៅមើលថែរាល់យប់មិនហ៊ានគេងនោះទេ នៅមើលថែរហូតមិនដកដៃ ។ ព្រឹកត្រូវធ្វើការចឹងjame jonhជាអ្នកមើលថែជិតស្និត ចំណែកយប់មកពីធ្វើការវិញក៏មើលថែជនួស ។(ប្រពន្ធយើង កំហុសយើងតើប្រូ~😩)

"លោកគ្រូពេទ្យ!!!!! លោកគ្រូពេទ្យ!!!!!! "សម្រែករបស់នាយjameស្រែករកលោកគ្រូពេទ្យពេញវិមាន ស្របពេលដែលលោកប្រុសស៊ុងហូនមិននៅ

"មានការអី???មានការអី??? "គ្រូពេទ្យរត់ចូលមកយ៉ាងប្រញាប់ប្រញាល់

"អ្នកប្រុសតូចដឹងខ្លួនហើយបាទ! " នាយjonhចូលមកទាំងសប្បាយរីករាយ

"អឹម!ចឹងតោះប្រញាប់ឡើង !" លោកគ្រូពេទ្យសង្ហាចាប់ទាញឧបករណ៍របស់ខ្លួនហើយក៏រត់តម្រង់ទៅបន្ទប់ធំជាន់ទី3

  ទ្វាបានបើកឡើង បុរសទាំងបីបានបង្ហាញខ្លួនឡើង!

"អ្នកប្រុសតូចរបស់jonhដឹងខ្លួនហើយ~ "នាយjonh ហូរទឹកភ្នែកទឹកសំបោររត់មកឪបកាយដែលនៅអង្គុយធ្វើមុខភាំងៗលើគ្រែ

"ខ្ញុំ-ខ្ញុំ- "នីគីស្រដីដាច់ៗ

"អ្នកប្រុសតូចសន្លប់2ថ្ងៃ ហើយថែមទាំងដេកឈឺទៀតផង~ "នាយjonh

"ហាស៎!????" នីគីស្រែកឡើងចង់បែកត្រចៀកអ្នកនៅជុំវិញនោះ

"អ្នកប្រុស!ខ្ញុំសូមពិនិត្យសិនបានទេ~ " លោកគ្រូពេទ្យចូលមកក្នុងសន្ទនាន៍របស់ពួកគេ

លោកគ្រូពេទ្យចាប់ផ្ដើមពិនិត្យមើលអ្នកជំងឺរបស់គាត់ តែមុខអ្នកជំងឺរបស់គាត់វិញដូចគេចាប់ច្រកការ៉ុង ទឹកមុខលាយខឹង លាយអន់ចិត្ត ។

"បើអាចខ្ញុំសុំយកអ្នកជំងឺទៅមន្ទីពេទ្យដើម្បីពិនិត្យមើលបន្តិច ព្រោះជីពចររបស់គេខុសពីធម្មតា "លោកគ្រូពេទ្យនិយាយធ្វើឲjonh jameធ្វើមុខស្លើ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now