ep17:ការងារដាច់យប់🌚(1)

1K 104 6
                                    

កាយសង្ហាដើរចូលមកជាមួយនឹងសម្លៀកបំពាក់ អាវខ្វាស្សេខ្មៅក្រឹប មើលទៅមានអំណាចដល់ហើយ

"មិនមានដៃទេហេស៎?បានចាំបាច់បញ្ចុក? " គ្មានអ្នកណាទេសម្ដីគ្មានជាតិបែបនេះមានតែPark sunghoonប៉ុណ្ណោះដែលនិយាយចេញ

"អេ៎!~ អត់ភ្នែកទេហេស៎? បងhyunគាត់ឈឺ!ហើយយើងគ្រាន់តែជួយគាត់តើ !ព្រោះគាត់ទៅជាបែបនេះក៏មកពីយើង !ក្រែងឯងឲយើងមកមើលថែគាត់មិនចឹង? " ព្រះអើយ នីគី!!! គេគ្រាន់តែនិយាយ2ល្បះសោះ កូនតបទៅគេវិញ1អត្ថបទចឹងហេស៎?

" មកនេះ! រឿងនឹងទុកឲអាjameអាjonhអ្នកចាត់ការ!ឯងមកនេះ! "ស៊ុងហូនមិននិយាយអ្វីច្រើនក៏ចាប់កញ្ឆក់ដៃតូចខ្លាំងៗ

"អួយ!!អាឡប់!ដៃយើងមុតអំបែងណា!! "នីគីស្រែកខ្លាំងៗ ព្រោះគេចាប់ច្របាច់ដៃខ្លួនចំអាកន្លែងមុតកាលពីព្រឹកហើយវាក៏ធ្វើឲមានឈាមជ្រាបចេញមក

"ក៏រំអួយម្លេះ? " សម្ដីៗលោកអើយ!!!!! ស៊ុងហូនម្នាក់នេះ!!!!!

  នីគីមិនចង់តបត ក៏ឲគេអូសតាមចិត្ត ។ ស៊ុងហូននិងនីគីក៏បានមកដល់ឡានមួយដែលឈប់ចាំ។ ស៊ុងហូនមិនខ្វល់ពីអ្វីក៏ចាប់កាយតូចរុញចូលឡានតែម្ដង មិនគិតថាវានឹងធ្វើឲសាច់សខ្ចីឡើងជាំនោះទេ!!

  ក្រោយពីអ្នកទាំងពីរបានចូលឡានហើយ ឡានក៏បន្តដំណើរទៅមុខ ។ សភាពក្នុងឡានគឺស្ងប់ស្ងាត់ដូចចោរលួចសេះ ម្នាក់ៗមិននិយាយអ្វីសោះ ។ អ្វីដែលចម្លែកនោះគឺ ផាក ស៊ុងហូនមិនព្រមលែងដៃនីគីទាល់តែសោះ ទោះបីនីគីខំបន្លេសចេញក៏គេនៅចាប់ជាប់ហើយថែមទាំងច្របាច់ខ្លាំងៗទៀតផង ។ ដោយសារតែកម្លាំងគេខ្លាំងវាបណ្ដាលឲឈាមបានស្រក់ចុះពីមុខរបួស នីគីឈឺសឹងតែស្រែកឲបែកកញ្ចក់ទៅហើយ តែមិនដឹងធ្វើយ៉ាងមិចមានតែអង្គុយទ្រាំ ទាំងឈឺ ។

    មួយសន្ទុះធំឡានក៏បានបរមកដល់ក្នុងវិមានដ៏ធំ ក្រោយឡានបានបញ្ឈប់ម៉ាស៊ីនហើយ ស៊ុងហូនក៏ចាប់អូសដៃនីគីចូលផ្ទះមួយទំហឹង ។ នីគីដែលដើរតាមគេពីក្រោយមិនដឹងជាធ្វើយ៉ាងមិច ព្រោះមិនដឹងថាគេខឹងអ្វីនោះទេ សុខៗមកឆ្គួតបែបនេះ ។

  ក្រោយមកដល់ក្នុងបន្ទប់ហើយ ស៊ុងហូនក៏ដាក់ឲនីគីអង្គុយនៅលើគ្រែ ចំណែកនីគីអង្គុយធ្វើមុខភ្លឺសៗព្រោះមិនយល់ថាគេចង់ធ្វើអ្វី

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now