Ep22:ថ្ងៃទីមួយនៃទិវារសងសឹក

861 110 7
                                    

ប្រមាណជាង2ម៉ោងក្រោយមក

*ឈូ* ទឹកមួយឡាំងបានជិះទៅលើកាយដែលសន្លប់ស្ដូកស្ដឹង ធ្វើឲរាងតូចដែលសម្លប់ឈ្លក់ទឹកសឹងស្លាប់ ។ គេមានចេតនាធ្វើបាបនាយច្បាស់ណាស់ឲលេបថ្នាំសន្លប់ហើយក៏ មកជិះទឹកដាស់បែបនេះ។

"ខឹក-ខឹក- "មិនទាន់និយាយអ្វីចេញទេ បើទឹកចូលសឹងស្លាក់ខ្យល់ទៅហើយ

"អួយ!ប្រពន្ធសម្លាញ់យ៉ាងមិចហើយ? "គេសួរឡើងទាំងក្នុងន័យសើចចំអក លកលើយ

"...... "នាយតូចព្យាយាមក្រោកឡើង ទាំងដែលដៃជើងទន់សឹងតែដូចសារាយទៅហើយ ព្រោះតែឥទ្ធិពលថ្នាំ។

"យើងនៅទីណា? "នាយសួរឡើងព្រោះអ្វីដែលគេឃើញពេលនេះគឺស្រពិចស្រពិលបំផុត ព្រឹលមើលមិនដឹងអ្វីទាំងអស់

"ភរិយាសម្លាញ់ស្ថិតនៅក្នុងបន្ទប់ដាក់អីវ៉ាន់នឹងណា~ "(ចុម!)

"ហេតុអ្វីយើងនៅទីនេះ "

"....."alphaកំណាចមិនតបក៏ដើរចេញ ដោយមិនភ្លេចបិទភ្លើងដែលបំភ្លឺបន្ទប់នោះទេ។ ទ្វាបិទព្រឹប

"ហ្អឹក!ម៉ាក់!!!! ម៉ាក់!!!!! "ភាពងងឹតគឺជាអ្វីដែលនាយតូចខ្លាចបំផុត។ភ្លាមនោះសម្លេងកាំភ្លើងបានបន្លឺឡើង

"ហ្អាយ!! ម៉ាក់!! ម៉ាក់ជួយខ្ញុំផង! បងប្រុស!លោកប៉ា!!! "នាយយកដៃបិទត្រចៀក ទាំងញ័រញាក់ដូចចាបធ្លាក់ទឹកទៅហើយ

"បងហ៊ឺ!បងហ៊ឺ~ ខ្ញុំ-ខ្ញុំ-ពិ- បាកដក ដង្ហើម ណាស់ "សម្លេងដាច់ៗស្រែករកបងប្រុសឲជួយតែគាត់មិននៅជិតនោះទេ!

  ចំណែកនាក់នៅខាងក្រៅវិញ ស្ដាប់ឮសម្លេងយំសម្លេងស្រែករបស់អ្នកខាងក្នុងហើយកាន់តែបានចិត្ត ក៏យកកាំភ្លើងមកបាញ់ចោលពីបីគ្រាប់ទៀត ទាំងសមចិត្តបំផុត(ខំតិចទៀតទៅ! តាកូនញុមកើតអីប្រូឯងទុក្ខជាន់ទុក្ខហើយចាំមើល) បាញ់ពីគ្រាប់ចោលរួចហើយ ក៏បើកទ្វាចូលមកក្នុងបន្ទប់ងងឹតវិញ ។ ដៃមាំចាប់បើកភ្លើងក្នុងបន្ទប់ ។ សភាពក្មេងប្រុសដែលកំពុងព្យាយាមស្រូបយកខ្យល់ដើម្បីដកដង្ហើម ទឹកភ្នែកស្រក់ចុះមក សរសៃរសក់រញេរញៃវាជាអ្វីដែល ផាក ស៊ុងហូនចង់ឃើញ។

  គ្រាន់តែនាយដើរមកជិតភ្លាម ដៃតូចៗចាប់ឪបចង្កេះនាយជាប់ ។នាយក្រាស់មានអារម្មណ៍ថាទឹកក្ដៅៗកំពុងស្រក់សើមលើអាវរបស់ខ្លួន ។

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now