Ep40 :ជាអន្ទាក់របស់គេសោះ!

733 105 7
                                    

  *ផាច់*

  ដៃគម្រើមបានទះមួយទំហឹងធ្វើឲកាយស្ដើងដួលព្រួស

"ឯងព្រហើនហ៊ានចាក់យើងបែបនេះ! យកកូនថ្មីទៅ! "បុរសនោះនិយាយឡើងទាំងខឹងហើយ ក៏ស្រែកបន្ត

"ពួកឯង! ចាប់ពួកអា2ក្បាលនោះជ្រមុជទឹកឲងាប់ទៅ! "បុរសនោះនិយាយឡើងយ៉ាងត្រជាក់ស្រើបធ្វើឲអ្នកជាប៉ានោះភ័យសឹងប៉ៈសក់

"អត់ទេ!! កូនគ្វី!កូនខ្យុន! "

"ឯងគិតថារត់ចេញបានហេស៎? ឯងចូលមកក្នុងអន្ទាក់របស់យើងហើយមិនអាចគេចផុតនោះទេ! "

"ឯងចង់ធ្វើអីយើងក៏បាន តែកូនយើងឯងមិនអាចប៉ះពាល់បានទេ! "នីគីស្រែកឡើងស្របពេលដែលបុរសនោះញញឹមយ៉ាងកំណាច

"បាន! បាន! ឯងនិយាយហើយណា! "

"ដោះលែងកូនយើងភ្លាម! "

"បាន! ពួកឯង!ដោះលែងអា2ក្បាលនោះទៅ! " បុរសនោះនិយាយចប់ ពួកកូនចៅក៏លើកទ្រុងមួយដែលដាក់ក្មេងប្រុស2នាក់ចេញមក! ដែលម្នាក់ៗគឺសន្លប់អស់ទៅហើយ!

"កូនខ្យុន! កូនគ្វី! "

"កំសត់ណាស់! "

"អាចង្រៃឯងនឹងស្លាប់! "

  *ផាំង* ស្របពេលដែលនាយតូចរត់ចូលទៅចាក់សម្លាប់បុរសនោះ ស្រាប់តែគ្រាប់កាំភ្លើងបានមកទម្លុះខ្លួនប្រាណនាយ តែសំណាងហើយដែលចាំស្មាខាងឆ្វេងមិនមែនបេះដូង

"ឯងប្រាប់ហើយថានឹងឲយើងធ្វើអីឯងក៏បាន ឲតែយើងព្រមដោះលែងអា2ក្បាលនោះ! ឥឡូវស៊ីមួយគ្រាប់ទៀតទៅមើល យើងចង់ដឹងណាស់ថាអាកញ្ចាស់នោះមានអារម្មណ៍យ៉ាងមិចនៅពេល យើងសម្លាប់ឯង! "បុរសនោះនិយាយទាំងញញឹមគួរឲខ្លាច! ហើយក៏ដើរចូលជិតកាយតូចដែលកំពុងឈឺផ្សារដោយសាររបួស

"យកឲចំកណ្ដាលក្បាលទៅ! បន្ទាប់មកយើងនឹងកាត់ឯងជាកង់ៗ ហើយកាត់ក្បាលឯងយកទៅដាក់តាំងក្នុងទូរបស់យើង! អេ៎~ចឹងវាគួរឲស្ដាយណាស់ យើងគួរបានស្គាល់ជាតិរបស់ឯងម្ដងថា ពួកomegaហៃសូរនឹងវាមានរសជាតិយ៉ាងមិច"បុរសប្រសៃប្រសាទនោះនិយាយឡើង ហើយក៏តម្រង់កាំភ្លើងទៅរកក្បាលនាយតូច

"យកដៃកខ្វក់ឯងចេញពីគេភ្លាម!!!!!! "បុរសមាឌមាំលេចខ្លួនឡើងជាមួយនឹងកាំភ្លើងក្នុងដៃដល់ទៅ2

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now