Ep45 : ឪក្មេកមិនអនុញ្ញាត

649 84 5
                                    

  បន្ទាប់ពីសាសងគ្នាអស់ជាយូគូរស្នេហ៍មួយគូរនោះក៏ដាច់ចិត្តចេញពីបន្ទប់។. ស៊ុងហូនបានប្រពន្ធមកវិញបែបនេះកាន់ដៃមិនលែងសោះ! ដូចខ្លាចប្រពន្ធរត់ចោលចឹង

"អាហូន!!!!!!!!!!!!!! អ្នកណាឲអាឯងកាន់ដៃកូនយើង????????" ឪក្មេកមកដល់ល្មម

"អូហ៍!! " បែកញើសពេញថ្ងាស! មិនដឹងថាសល់ជីវិតឬអត់ទេ

"ព្រហើនណាស់អាឯង! ឆាប់មកនេះ!!!!" មានឪក្មេកខ្លាមិនមែនជារឿងងាយស្រួលនោះទេ​គ្រាន់តែហៅមកក៏ចាប់គ្នាអូសត្រឡាប់ត្រឡង

"អូយឪ!!! ដាច់ត្រចៀកខ្ញុំឥឡូវហើយ! "

"​អញប្រាប់ប៉ុន្មានដងហើយ ថាទល់តែធ្វើការរួច!"

"ចុះឪមានការអីឲកូនប្រសារម្នាក់នេះធ្វើមែនទេ?"

"នោះ!!!!!!!!!!! អញ្ជើញត្រឡប់ទៅវិញ! ម្សិលមិញថាទាល់តែរួចរាល់មុនម៉ោង6 តែហ្អែងធ្វើរួចម៉ោង8! ទៅចេញទៅ!" នាយចំណាស់ចង្អុលទៅកាន់មាត់ទ្វាចេញ

    ចំណែកនាយតូចឯណេះវិញ គឺឈរអស់សំណើចនឹងអ្នកទាំង2។

"​អូនឈរសើចអី!! ជួយបងផង!!!!" រាងក្រាស់ស្រែករកជំនួយនៅពេលដែលឪក្មេកចាប់ទាញស្លឹកត្រចៀកសឹងដាច់

"​ហៅកូនអញអូនទៀត!!!!!! "ឪក្មេកដៃឆៅចាប់ទាញរាងក្រាស់ចេញពីក្នុងផ្ទះមួយទំហឹង

"​នីគី~~អូនសើចអី! មកជួយបងផង!" ត្រូវឪក្មេកធ្វើបាបប៉ុណ្ណឹងហើយ ភរិយាឈរសើចដូចគ្មានអ្វីកើតឡើង

"ប៉ា~~ បានហើយ!! "ឃើញសភាពរាងក្រាស់ពិបាកពេករាងតូចក៏ដាច់ចិត្តចូលទៅជួយ

"ហឹស!!!" នាយចំណាស់ប្រលែងដៃចេញពីស្លឹកត្រចៀកនាយក្រាស់ដែលកំពុងឡើងក្រហម

  គ្រាន់តែឪក្មេកប្រលែងដៃភ្លាមស៊ុងហូនរត់វឹងទៅពួនក្រោយខ្នងប្រពន្ធ

"ហើយពួកឯងត្រូវគ្នាពីកាល????" លោក​នីស៊ីម៉ូរ៉ាសួរទាំងខឹង

"​ពួកខ្ញុំនិយាយសម្រួលគ្នារួចអស់ហើយ!"​នីគីតប

"ចុះឯងមានសួរយើងទេ?"​

"​លោកប៉ា~ ពួកខ្ញុំនិយាយគ្នាដឹងរឿងអស់ហើយ! ចំណែកគាត់ក៏ដឹងកំហុសដែល!!"​

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now