EP36 :សួស្ដីកូនប្រុស!

833 101 9
                                    

  រាងតូចបានចេញពីព្រលានយន្តហោះ ជាមួយទឺកមុខស្រងូតស្រងាត់ ចំណែកភ្នែកវិញគឺហើមអស់ហើយដោយសារយំ! នាយយំដោយសារនាយក្រាស់ ជិះយន្តហោះជិត30ម៉ោងគឺគិតតែពីយំ ។ នាយតូចដើរមកក៏ហៅតាក់ស៊ីដើម្បីត្រឡប់ទៅផ្ទះវិញ ព្រោះនាយមកនេះគឺមុនថ្ងៃកំណត់ចឹងគ្មាននាក់ណាមកទទួលទេ

"ទៅណាដែលបាទ? "ពូអ្នកបើកឡានក៏សួរទៅកាន់នាយតូច

"ភូមិគ្រិះyudai! ណាលោកពូ! "នាយតូចញឹមៗតបទៅកាន់គាត់

  ឡានតាក់ស៊ីបានបរចេញទៅ លុះប្រមាណជា30នាទីឡានក៏បានមកដល់ភូមិគ្រិះYudai

"អរគុណលោកពូ! " នីគីនិយាយអរគុណគាត់ហើយក៏ចុះមក ជាមួយវាលីរបស់នាយ

"អៅ!ប៉ាតូចមកលឿនម្លេះ! "នាយតូចដើរចូលមិនបានប៉ុន្មានផង កូនប្រុសច្បងនាយក៏មកដល់

"នឹកអាក្បាលខូចឯងនឹង! " នីគីតបហើយក៏ចាប់អោបកូនក្នុងរង្វង់ដៃ

"អត់ទេ!ប៉ាតូចកុហកអូន!ប៉ាតូចហើមភ្នែកទៀតហើយ!ប៉ាយំ !អ្នកណាគេធ្វើអីប៉ា? "ស៊ុងគ្វី ក៏សួរទៅប៉ាតូចរបស់គេ

"គ្មានទេ!ប៉ាគ្រាន់តែស្ងាប! ចឹងក៏ចេញទឹកភ្នែកមក! "

"ជឿបានឬអត់? "ស៊ុងគ្វី

"ជឿបាន! ចុះឯណាប្អូន? "

"ស៊ុងខ្យុននៅជាមួយអ៊ំK! "

"អ៊ំKត្រឡប់មកពីបារាំងវិញហើយហេស៎? "

"អ៊ំKមកម្សិលមិញ! "

"ចឹងពួកយើងទៅមើលប្អូនសិនទៅ! អាលនឹងទៅផ្ទះវិញ! "

"បាទ! "ស៊ុងគ្វីតបនឹងប៉ាតូចរបស់គេហើយល៏ដើរត្រុកៗទៅក្នុងមុន

   អ្នកទាំង2ក៏មកដល់អាងទឹកដែលមានក្មេងប្រុស5ឆ្នាំម្នាក់នឹងបុរសវ័យ30ម្នាក់

"អើនីគី!ហេតុអ្វីមកវិញលឿនម្លេះ?,លោកប៉ាប្រាប់ថា2ថ្ងៃទៀតបានអូនត្រឡប់មកវិញ! "K

"ដោយសារធ្វើរួចរាល់មុនថ្ងៃចឹងក៏មកមុនទៅ! "

"OK!ចឹងក៏ចឹង!អូនទៅផ្ទះវិញឥឡូវឬក៏នៅសិន? "

"ទៅផ្ទះវិញបង! "

"អ៎!! ចឹងក្មួយខ្យុនឆាប់ឡើងមក ទៅផ្លាស់សម្លៀកបំពាក់ទៅផ្ទះវិញ ដើម្បីឲប៉ាតូចបានសម្រាក! "

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now