Ep42:គួរលើកលែងទោសឲឬអត់

703 95 12
                                    

ឡានទំនើបបរចេញពីផ្ទះដ៏ធំ នោះឆ្ពោះទៅទិសខាងត្បូង ! នាយតូចមើលដំណើរឡានរហូតផុតកន្ទុយភ្នែកបានត្រឡប់មកក្នុងវិញ ។ នាយក៏ធ្វើតាមកូនប្រាប់ពិតមែន គឺចាក់សោរផ្ទះ! ក្រោយចាក់រួចរាល់ហើយក៏ដើរតម្រង់ទៅកាន់សួនក្រោយផ្ទះ វារៀងងងឹតទៅហើយព្រោះម៉ោង6ជិត7ទៅហើយ ។ តែនាយក៏ឃើញថារាងក្រាស់កំពុងធ្វើការងារដែលប៉ានាយដាក់ឲនៅឡើយ!

"លោក!យ៉ាងមិចហើយ? "នាយតូចស្រែកសួរទៅកាន់រាងក្រាស់

"បងមិនអីទេ! ជិតរួចហើយ! អូនចូលទៅក្នុងវិញទៅយប់អញ្ចឹងមានទឹកសន្សើមវាអាចធ្វើឲអូនគ្រុនបាន! " (អួយ!ចង់លើសអាស៊ីតស៊ុលផូរិច😷⚰️)

"ហឺយ! ឲសមមុខទៅចុះ! "នាយតូចង
ថាតែម្នាក់ឯងហើយក៏ចូលទៅក្នុងវិញទៅ

នាយអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ងៀវ ញ៉ាំផ្លែឈើបណ្ដើរ មើលទូរទស្សន៍បណ្ដើរ ! រាងតូចគ្មានអ្វីធ្វើនោះទេ នាយអង្គុយនៅទីនោះរហូតដល់ទៅ1ម៉ោងកន្លះឯណោះ! ក្រោយមិនឃើញរាងក្រាស់ចូលមក ក៏ដើរចេញទៅមើលម្ដងទៀត!

"អូយ! លោករួចហើយឬនៅនឹង? "

"រួចហើយៗ! "នាយក្រាស់រៀចំដាក់អីវ៉ាន់ ចបជីកអីឲស្អាតហើយក៏រត់តម្រង់មកក្នុងផ្ទះវិញ នាយក្រាស់ដើរតាមភរិយាត្រុកៗពីក្រោយ

"ប្រពន្ធអើយ~ ប្ដីហត់ដល់ហើយ! "

"...... "

"មិចបានប្រពន្ធមិនតបប្ដីចឹង? "

"........ "នៅតែគ្មានការឆ្លើយតប

"ប្រពន្ធសម្លាញ់អើយ~ តបប្ដីមួយមាត់មក!ប្ដីមានរឿងចង់និយាយ! "

"ស្អី? "

"អូយ!សុំឲពិរោះបន្តិចមក~ ធ្វើការហត់ណាស់!ចង់ឮប្រពន្ធនិយាយល្អឲស្ដាប់! "

"ហឺយ!តាប៉ែម្លេះ!មានរឿងអីក៏និយាយមក! "នាយតូចបែរមកមើលមុខរាងក្រាស់ ក៏ឃើញថាបបូរមាត់,មុខប្រែស្លេកស្លាំងព្រោះធ្វើការ12ម៉ោងគ្មានបានផឹកទឹកសូម្បីបន្ដិច! ក៏មានកូនចិត្តស្រណោះឡើងមក

"ប្ដី- "

"មកនេះមក!លោកញ៉ាំទឹកសិនទៅ!ហើយអង្គុយចាំខ្ញុំមួយភ្លេតខ្ញុំទៅធ្វើអីឲលោកញ៉ាំ! "រាងតូចនិយាយទាំងបារម្ភ ហើយក៏ហុចកែវទឹកទៅកាន់មាឌមាំហើយក៏បណ្ដើរចូលទៅក្នុងផ្ទះបាយដើម្បីធ្វើអីឲគេញ៉ាំ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now