Ep32 :ចង់ស្ទះខ្យល់!

810 91 7
                                    

   ឡានទំនើបប្រមាណជាង5គ្រឿងបើកចេញពីវិមានNishimura ។ ក្បួនឡានបើកចេញមកធ្វើឲមនុស្សម្នានាំគ្នាមើលមិនដាក់ភ្នែក ។ ចំណែកអ្នកនៅក្នុងឡានវិញ ៖

"លោកK? "

"អូនកុំភ័យអី!! ពួកយើងគ្រាន់តែសម្ដែងបន្ទិចទេ! "

"តែថា- "

"ប៉ារបស់អូននឹងបញ្ជួនអូនឲទៅជប៉ុននៅ2ថ្ងៃក្រោយហើយចឹងធ្វើចិត្តឲសប្បាយៗ ទៅហើយមិនបាច់ភ័យថាគ្មានអ្នកណាមើលថែអូននឹងក្មេងក្នុងផ្ទៃនោះទេ !" នាយសង្ហានិយាយឡើងដូចដឹងចិត្តនូវអ្វីដែលនាយតូចចង់សួរចឹង

"ក្រែងលោកជាមិត្តនឹង- "

"បងនឹងគេជាមិត្តនឹងគ្នាពិតមែន តែប៉ារបស់អូនបានសុំបងឲមើលថែអូន នឹងនាំអូនចេញពីស៊ុងហូនចឹងអូនមិនបាច់បារម្ភខ្លាចគេមករកអូននោះទេ! "

"ចឹង- "

"ពួកយើងមកដល់ក្រុមហ៊ុនហើយចុះមក! "Kហុចដៃឲនីគី ហើយក៏អូសដៃនាយតូចចុះមក

  អ្នកកាសែតជាច្រើនចោមរោមសួរសំណួរជាច្រើនទៅកាន់នាយតូច ។ នេះសំណាងហើយដែលមានអង្គរក្សជួយការពារច្រើនបើមិនចឹងទេមិនដឹងទៅជាយ៉ាងណានោះទេ។

  លុះនាយតូចមកដល់ហើយក៏ត្រូវឡើងទៅតែម្នាក់ឯង ចំណែកKឈរចាំនៅខាងក្រោម

#មន្ទីពេទ្យ

"ចៅហ្វាយ!!!! "

"វាថីឯងអាjame!"

"នេះមើលខ្លួនឯងទៅ! "Jameហុចlaptopឲទៅនាយក្រាស់ដែលកំពុងអង្គុយញ៉ាំអាហារ (ចុះលើកមុនសុទ្ធតែមិនចង់ញ៉ាំតើហីប្រូហ៊ូន😒)

"អឹមជាដំបូងខ្ញុំសុំទោសចំពោះការបាត់វត្តមានមួយរយៈធំនេះ! ខ្ញុំនឹងនិយាយចូលទៅសាច់ការតែម្ដង ! វាជាការពិតដែលខ្ញុំជាOmega ក៏សុំទោសចំពោះការកុហកកន្លងមក! "

    ....................

"ចុះមូលហេតុអ្វីបានជាលោកបាត់វត្តមានរហូតដល់ទៅ5-6ខែបែបនេះ! "

"ចំពោះមូលហេតុ....... "

"មូលហេតូអ្វីទៅ? "

"គឺខ្ញុំបានទៅរស់នៅជាអនាគតស្វាមីរបស់ខ្ញុំនៅរដ្ឋ los angles ! "

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now