Ep15:អ្នកបម្រើដាច់ថ្លៃ

893 105 10
                                    

     នីគីបន្ទាប់ពីរៀបចំខ្លួនហើយរួចរាល់ការចុះមកក្រោមតាមការបញ្ជារបស់រាងក្រាស់ ។ ចុះមកដល់ក៏គ្មានឃើញអ្នកបម្រើសូម្បីម្នាក់ក្នុងផ្ទះ វាហាក់បីដូចជាផ្ទះទាំងមួលនេះមានតែនាយនឹងរាងក្រាស់។ នីគីក្រលែកមើលជុំវិញខ្លួនស្វែងរកមើលអ្នកផ្សេង តែនៅតែមិនឃើញ ។ ភ្លាមនោះសម្លេងបោកកែវឮសូរតែប្រាវក្នុងបន្ទប់ទទួលភ្ងៀវ នីគីក៏ប្រញាប់ដើរមកមើល ស្រាប់តែឃើញនាយស៊ុងហូនអង្គុយមើលមុខនាយយ៉ាងកំណាច ភាពភ័យខ្លាចរបស់នីគីបានកើតឡើងភ្លាមៗ នៅពេលដែលសម្ដីឃោឃៅរបស់នាយPark sunghoonបន្លឺឡើងថា

"ឯងដឹងទេថាឯងមកយឺត1នាទី នឹង 3វិនាទីហើយ ??!!!!! "គេស្រែកឮៗ ទាំងកំហឹង

"យើងមិនខ្វល់! យ៉ាងមិចចង់ធ្វើអីយើង!!! "ទោះនាយតូចខ្លាចគេក៏ពិតមែនតែសម្ដីរបស់នាយបានបញ្ជាក់ថានាយមិនចុះញ៉មនឹងនាយក្រាស់ឡើយ

"ចង់ធ្វើអីហេស៎??! "ស៊ុងហូន

"នឹងហើយ!ចង់ធ្វើអី!? គិតថាយើងខ្លាចឯងឬ? " នីគីតបវិញដោយមិនភ្លេចសម្លក់កាយមាំ

"ផុស* ខ្លាចមិនខ្លាចឥឡូវនឹង ?? " ស៊ុងហូន នាយបានយកឈើប្រៀបដូចដំបងវាយbaseballមករុញនីគី តែនាយមិនសូវរុញខ្លាំងណាស់ណាទេ គ្រាន់តែធ្វើឲនីគីដួលហើយក៏មុតដៃជាមួយនឹងអំបែងកែវដែកបែកនោះ

"អួយ!! អាឆ្គួត !!! ឯងបែកសតិឬយ៉ាងមិច ? ឯងគ្មានខួរទេហេស៎!? "នីគីស្រែកជេរប្រទិចបុរសកំណាចមុខខ្លួន នៅពេលដែលគេធ្វើឲខ្លួនមុតដៃទៅនឹងអំបែងកែវចេញឈាមមកយ៉ាងច្រើន

"មាត់នឹងយ៉ាងមិច?ឬចង់ឲយើងយកម្ជុលមកដេរ? "នាយស៊ុងហូនមិនត្រឹមតែនិយាយនោះទេនាយបានចាប់ច្របាច់មាត់នាយតូចខ្លាំងៗ

"...... "

"យ៉ាងមិច?មើលមុខយើងធ្វើអី! កុំរំអួយពេក!? ប្រយត្ន័កាត់អាដៃមុតនោះចោលទៅ? "ស៊ុងហូនថាឡើង

"ឯងជាស្អី? បានហ៊ាននិយាយពាក្យនឹងជាមួយយើង! "នីគីតបព្រមទាំងឈរអស់កម្ពស់ តតាំងជាមួយអ្នកដែលមានមាឌធំជាងខ្លួន

"ជាស្អីបន្តិចទៀតឯងគង់តែដឹងទេ.... តែពេលនេះឯងត្រូវធ្វើតាមបញ្ជារបស់យើង"ស៊ុងហូនស្រដីព្រមទាំងយកដៃទៅច្របាច់ក នីគីខ្លាំងៗ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now