Ep26 :

832 84 8
                                    

"អឹម!! មិនអីទេមែនទេ? "ជេយ៍ព្យាយាមផ្ដាច់ខ្លួនចេញពីក្រសែរភ្នែកកូនឆ្មា

"ជុងមិចក៏បង? "នីគីសួរឡើង

"Jonh!ម៉ែដោះ! ខ្ញុំសុំខ្ចីនីគីទៅក្រៅបន្ទិច! " ជេយ៍ថាហើយក៏អូសនីគីចេញមកក្រៅ

  នាយទាំង2បានមកដល់អាងទឹកដែលស្ថិតនៅក្រោយផ្ទះ

"បងជុង???? "នីគី

"គឺ- គឺ- ត្រូវហើយជាបង! "ជេយ៍

"ហេតុអ្វីពូមកទីនេះ ? "នីគីនិយាយទាំងខឹងបន្ទិចៗ

"គឺ-បង.....បងជេយ៍ ជាបងប្រុសរបស់ស៊ុងហូន
បង្កើត !សួស្ដីប្អូនថ្លៃ! "ជេយ៍និយាយឡើង

"សួស្ដីបងថ្លៃ! ខានជួបគ្នាយូរហើយ! "នីគីថាហើយប្រុសនឹងត្រឡប់ចូលក្នុងវិញ តែនាយក៏បងមកនិយាយជាមួយនឹងបុរសម្នាក់នោះវិញ

"បងថ្លៃលាក់បាំងខ្ញុំបានល្អណាស់! ក្រែងថាត្រឹមជាកូនម្ចាស់ចម្ការដំណាំនៅdaeguហី? ឥឡូវជាកូនប្រុសច្បងត្រកូលParkមួយទាំងមូល! Wow បងថ្លៃពូកែណាស់👏"នីគីនិយាយទាំងហួសចិត្តហើយក៏ដើរចូលទៅក្នុងបាត់មិនឲអ្នកម្ខាងទៀតតបអ្វីទាន់

  នាយតូចមិននៅស្រឡាញ់ជេយ៍នោះទេ តែនាយហួសចិត្ត ហួសដល់120ទៅហើយ ។ គិតមើលទៅនៅពេលដែលយើងក្លាយជាភរិយារបស់គេ ហើយអតីតសង្សារបស់យើងត្រូវជាបងថ្លៃយើង ទាំងដែលយើងមិនដឹងពីគេច្បាស់។ វាកាន់តែហួសចិត្តនៅពេលដែលអតីតរបស់យើង first loveរបស់យើងស្ថិតនៅក្នុងគ្រួសារដែលយើងស្អប់ខ្លាំង!

  នាយតូចចូលមកជាមួយឫកពាធម្មតារត់រកនំញ៉ាំតាមធម្មតាមិនខ្វល់ជាមួយអ្វីទាំងអស់។ អ្នកទាំង4 ទាំង5 នាំគ្នាញ៉ាំអាហារយ៉ាងឆ្ងាញ់ លើកលែងតែjame jonh jayមើលមុខនីគីភ្លឺសៗ ។

"អ្នកប្រុសតូចញ៉ាំបាយឬក៏ញាត់បាយ? "Jonhសួរឡើង ព្រោះមិនឲសួរយ៉ាងមិចបើគ្រាន់តែមួយភ្លេតបាយ3ចានទៅហើយ

"មិនដឹងទេ! ញ៉ាំឲឆ្អែតហើយឡើងទៅគេងចប់ ។ "នីគីនិយាយឡើងទាំងមិនខ្វល់

"នេះទឹក! "ជេយ៍ហុចកែវទឹកឲ

"អរគុណ! "នីគីញ៉ាំអស់ចានទី3ហើយក៏ដើរកាន់ចានទៅ

"ឈប់!!!!!ៗៗៗ ចង់ញ៉ាំទៀតហើយមែនទេ !" អ្នកទាំងបីដែលអង្គុយនៅនឹងតុអាហារឃើញនីគីដើរកាន់ចានបែបនេះក៏ស្រែកឡើងព្រមគ្នា ធ្វើឲនីគីអស់សំណើច

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now