EP38 : បាត់កូន!!!!

739 120 7
                                    

  #ព្រឹកថ្ងៃថ្មី

"កូនគ្វី!!!!មើលស្លៀកពាក់ឲប្អូនផង !បើស្លៀកហើយចុះមកក្រោយញ៉ាំអីនឹងបានទៅរៀន!! "នាយតូចស្រែកប្រាប់កូនរបស់ខ្លួន នៅពេលដែលនាយកំពុងលើកអាហារមកដាក់លើតុ

"រួចរាល់ហើយបាទ~ "មិនបានប៉ុន្មានកូនទាំង2ក៏បង្ហាញខ្លួនឡើង

"នេះ!នាំប្អូនញ៉ាំទៅ!ប៉ាសម្អាតខ្លួនសិន! ពេលប៉ាមកវិញនឹងបានទៅរៀន! " នាយប្រាប់កូនរួចក៏ដើរចេញ

  មួយសន្ទុះក្រោយមក នាយត្រឡប់មកវិញ ចំពេលដែលកូនៗញ៉ាំអាហាររួចរាល់ល្មម

"តោះកូនដល់ម៉ោងទៅរៀនហើយ!!!! "នាយថារួចក៏ទាញសោរឡាន

  ពួកគេចេញពីផ្ទះ ហើយក៏ឡើងឡានចេញដំណើរទៅ!

"តាមមើលពួកគេឲជាប់! ឃើញក្មេង2នាក់នោះចុះពីលើឡានត្រូវចាប់ពួកវាឲយើង! "បុរសមិនស្គាល់មុនម្នាក់និយាយឡើង ក្នុងឡានខ្មៅដែលចតក្បែរនេះទាំងកំហឹង

"បាទ!ចៅហ្វាយ! "នាយជាកូនចៅទទួលយកសំណើររបស់ចៅហ្វាយហើយក៏នើកឡានតាមពីក្រោយឡាននាយតូច

  ក្នុងឡាននាយតូចពេលនេះគឺកំពុងពោរពេញដោយការឈឺក្បាល ព្រោះលោកកូននៅតែបន្ដសួរពីរាងក្រាស់

"ឥឡូវកូនឈប់និយាយពីគេ! ហើយបិទមាត់ឲជិត!តែប៉ាឮម្ដងទៀតប៉ានឹងចាប់ពួកកូនទៅចំហុយដូចនំបាវហើយ! "ព្រោះតែធុញថប់នឹងសំណួររបស់កូនពេលនាយតូចក៏គម្រាមទៅកាន់កូនទាំង2របស់ខ្លួម

"បាទ~ "ស៊ុងខ្យុនតបទាំងឪនមុខចុះ

"តោះដល់សាលាហើយ! ប៉ាអាចនឹងមិនបានមកទទួលកូនទៅវិញដោយផ្ទាល់ទេ តែប៉ានឹងឲពូkunមកទទួលកូនពេលចេញពីសាលា! ហើយហាមចេញទៅណាផ្ដេសផ្ដាសឲសោះ បើមានបញ្ហាអីត្រូវរត់ទៅក្នុងបន្ទប់លោកគ្រូ អ្នកគ្រូឮទេ? "នាយតូចនិយាយផ្ដែផ្ដាំកូនដូចកំពុងrapបទចម្រៀងយ៉ាងចឹង! ព្រោះកូននាយទាំង2ជាត្រកូលNishimura ចឹងវាតែងតែមានសត្រូវជុំទិសតាមមកធ្វើបាប ហើយមិនមែនជាលើកទីមួយដែរ ដែលកូនទាំង2របស់នាយជួបបញ្ហា

"ទទួលបញ្ជា! "កូនទាំង2លើកដៃឡើងធ្វើដូចខ្លួនជាប៉ូលីសយ៉ាងចឹង

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now