ep 10: ការចាប់ផ្ដើម

957 106 9
                                    

រូបថតទាំងពីរនោះធ្វើPark sunghoonយំបាន វាប្រហែលជាមានអ្វីដែលមានន័យគួរឈឺចាប់ សម្រាប់គេហើយ...

" Yuuko !វាដល់ពេលដែលពួកវាទទួលបាននូវទង្វើដែលវាធ្វើលើអូនហើយ..... អូនគេងលក់ស្រួលទេ? អូនទៅចោលបង7ឆ្នាំហើយ~ អូនដឹងទេបងនឹកអូនណាស់ គេងគិតពីអូនរាល់ថ្ងៃ~ តែបងសន្យាថាបងនឹងឲវាទទួលរងអ្វីដែលជាធ្វើដាក់អូនយ៉ាងឈឺចាប់បំផុត " គេនិយាយទៅកាត់រូបថតទាំងនោះព្រមទាំងយកដៃទៅបំបោសអង្អែល លើរូបនារីស្រស់ស្អាតម្នាក់ដែលបានថតជារូបPre-wedding ជាមួយគេ តែនាងបានលាចាកលោកទៅនៅពេល2ថ្ងៃមុនថ្ងៃអាពាហ៍ពិពាហ៍

    7ឆ្នាំមុន

"បងហ៊ូន! "សម្លេងស្រទន់ដូចសារិការបន្លឺឡើងក្នុងបរិវេណ officeក្នុងក្រុមហ៊ុនPark

"អៅ! អូនមកមានការអ្វីនឹង? "ស៊ុងហូនញញឹមពព្រាយទៅកាន់ស្រីស្រស់

"គឺយកម្ហូបមកឲបងញ៉ាំនឹងណា~អូនធ្វើផ្ទាល់ដៃឆ្ងាញ់ខ្លាំងណាស់សាកផ្លក់ទេ "នាងដកយកប្រអប់បានចេញពីកាបូបរក្សាកម្ដៅ វាមិនមែនលើកទីមួយទេដែលនាងយកអាហារមកឲស៊ុងហូននៅក្រុមហ៊ុន នាងប្រព្រិត្តឹវាតាំងពីនាងនឹងស៊ុងហូននៅជាសង្សាមកម្លេះ

   ពួកគេទាំងពីរស្រឡាញ់គ្នាតាំងពីនៅវិទ្យាល័យ ឆ្លងកាត់រាល់ឧបសគ្គដើម្បីរក្សាក្ដីស្រឡាញ់ដែលមានចំពោះគ្នាទៅវិញទៅមក ទោះខាងគ្រួសារស៊ុងហូនមិនពេញចិត្ត តែពួកគេក៏ស្រឡាញ់គ្នារហូតភ្ជាប់ពាក្យ ដែលមានខាងគ្រួសារស៊ុងហូនយល់ព្រម ។

   Yuukoនារីស្រស់ស្អាតបំផុតក្នុងចិត្តរបស់ស៊ុងហូន នាងជាកូនកាត់កូរ៉េនឹងជប៉ុន មានសន្ដានចិត្តល្អអ្នកណាបានជួបតែងតែចូលចិត្តនាង ស្រឡាញ់រាប់អាន តែអភ័ព្វអ្វីនាងត្រូវបាត់បង់ឪពុកម្ដាយតាំងពីអាយុ12ឆ្នាំមកម្លេះ ប្រឹងធ្វើការក្រៅម៉ោងផង រៀនផង នាងលំបាកណាស់ ។

[...] គូរស្នេហ៍នាំគ្នាដើរជជែកគ្នាតាមដងវិថី

"បងរំភើបទេ? អូនមិនគិតសោះថាពួកយើងទាំងពីរអាចមកដល់ថ្ងៃនេះ..... អរគុណបងហើយស៊ុងហូនបងតែងតែនៅក្បែរអូន នឹងធ្វើឲអូនសប្បាយចិត្ត .......អូនរំភើបណាស់2ថ្ងៃទៀតអូនបានស្លៀកឈុតកូនក្រមុំឲបងឃើញហើយ ជាថ្ងៃដែលអូនក្លាយជាមនុស្សស្រីម្នាក់ដ៏សំខាន់សម្រាប់បង"នាងនិយាយឡើងជាមួយទឹកមុខសប្បាយរីករាយ  កែវភ្នែកមាំសម្លឹងមើលមុខនាងយ៉ាងស្រទន់ មិនកំណាចដូចពេលនេះនោះទេ

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now