Ep29 : ទាក់ទងទៅគ្រួសារបានហើយ

788 99 11
                                    

  រយៈពេល2ខែកន្លងផុតទៅ .....

  នីគីសភាពពេលនេះគឺទន់ខ្សោយខ្លាំងណាស់ សឹងខ្យល់បក់បើងទៅហើយ ។ មូលហេតុគ្មានអ្នកណានោះទេ គឺPark sunghoon ជាមួយស្រីស្នេហ៍គេliliceនឹងឯង ធ្វើបាបនាយមិនលុះថ្ងៃ! ហិង្សារាល់ថ្ងៃ ... ពេលខ្លះនាយសឹងតែដួលសន្លប់ដោយសារពាក្យសម្ដីរបស់បុគ្គលទាំង2ខាងលើ។

ប្រាវ*

"បងហ៊ូន!!!! អាក្មេងនេះវាចង់សម្លាប់អូន!!! "សម្លេងនាងស្រីស្រែកឡើង នៅពេលដែលដៃនាយចាប់បោកកែវ

"តែខ្ញុំ- "នីគីព្យាយាមនិយាយតែវត្តមានរាងក្រាស់បានមកដល់

"យើងប្រាប់ឯងប៉ុន្មានដងហើយថាមិនឲប៉ះពាល់នាង! បើសិនជាកូនរបស់យើងកើតអីឯងស្លាប់មិនខានទេ ! "គេស្ដីឲនាយតូចយក មិនមើលឲសព្វហេតុសព្វការណ៍សោះ

"លោកថាមិច!!! ? "នីគីសួរឡើងម្ដងទៀត

"នាងនឹងយើង ពួកយើងមានកូនជាមួយគ្នា! បើសិនជាឯងធ្វើឲនាងរបួសមួយក្រចកឯងនឹងដាច់ក្បាល! "

ក្ដុក* បេះដូងធ្លាក់ដល់ដី គេថាមិច? មានកូនមែនទេ? ចុះកូនក្នុងពោះរបស់គេ? នាយតូចយកដៃស្ទាបពោះរបស់ខ្លួនស្របពេលទឹកភ្នែកស្រក់ចុះមិនដាច់! ពេលនេះគេអស់សង្ឃឹមនឹងនាយក្រាស់ខ្លាំងណាស់! អស់មិនសល់សូម្បីមួយដំណក់ ។ នាយតូចឈមើលដំណើរនាយក្រាស់លើកបីស្រីស្រស់ចរឹក9ចេញទៅ។ រាល់ថ្ងៃនេះហើយជាសភាពរបស់គេគឺត្រូវស្រីស្នេហ៍របស់ស្វាមីរករឿង ហើយគ្មានអ្នកណាហ៊ានចូលមកជួយនោះទេ ។

"កូនឃើញទេ!! គេមិនមែនជាប៉ាកូននោះទេ! គេមានកូនប្រពន្ធគេហើយ! "នាយតូចយំយកៗ

"អ្នកទាំងអស់គ្នា!!!!! ចាប់ពីពេលនេះទៅliliceនឹងក្លាយជាភរិយាពេញសិទ្ធរបស់ខ្ញុំ! ហើយពួកយើងក៏មានកូនជាមួយគ្នាដែរ~ "ស៊ុងហូនស្រែកប្រកាសឮៗ

"ចុះនីគី?"បុរសម្នាក់បានសួរឡើង ធ្វើឲកែវភ្នែកយ៉ាងច្រើនសម្លឹងមើលកាយតូចដែលព្យាយាមរើសអំបែងកែវ

" គេនោះហេស៎? បងហ៊ូនប្រាប់ពួកគេទៅ ! "នាយស្រីធ្វើចរឹកម្ញិកម្ញក់ឱបដៃនាយក្រាស់

"ពេលនេះគេត្រឹមជាអ្នកដទៃជាមួយខ្ញុំប៉ុណ្ណោះ! "នាយស៊ុងហូនថាឡើង ព្រមទាំងសម្លឹងមើលកាយតូចញញឹមសមចិត្ត

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Where stories live. Discover now