EP33:វិប្បសារី

860 106 15
                                    

   ព្រោះតែការចាកចេញរបស់គេ នាយបានប្រែក្លាយទៅជាមនុស្សប្រមឹកមួយថ្ងៃៗមិនគិតធ្វើអី គិតតែផឹក។ លែងខ្វាយខ្វល់ជាមួយការងារ សុខភាព គិតតែឃុំខ្លួនឯងក្នុងបន្ទប់មិនចេញទៅណា ហើយតែងតែទន្ទិញពាក្យ "បងសុំទោសត្រឡប់មកវិញមក បងខុសហើយ !" ។ទោះបីជាខំដង្ហើយហៅកាយតូចក៏គ្មានការវិលត្រឡប់នោះដែល ។ គេមានតែការស្ដាយក្រោយនៅទង្វើរបស់ខ្លួន ។

"ចៅហ្វាយពិសារអ្វីសិនទៅ ! ចៅហ្វាយផឹកតែស្រាអត់មានពិសារអ្វីសោះ ប្រយត្ន័ខូចក្រពះ! "Jameដើរចូលមកក្នុងបន្ទប់ដែលពោរពេញដោយភាពអាប់អួរ

"ចេញទៅ! "

"ចៅហ្វាយ! "

"យើងប្រាប់ឲចេញស្ដាប់មិនបានទេហេស៎? "

"នេះខ្ញុំទុកអាហារឲនៅទីនេះកុំភ្លេចមកពិសារផង! "Jameដើរចេញមកវិញទាំងគ្រវីក្បាល

"យ៉ាងមិចហើយអាjame? "

"នៅតែដដែលនឹងម៉ែដោះ! ដបស្រាគដូចភ្នំទៅហើយឲពិសារអីក៏មិនពិសារដែល! "

"ហឺស! អ៊ំមិនយល់សោះ! "

"តោះអ៊ំត្រឡប់ទៅវិញ! "

   ៥ឆ្នាំកន្លងផុតទៅ

  រយៈពេល5ឆ្នាំមកនេះសភាពរបស់ស៊ុងហូនកាន់តែទ្រុឌទ្រោមទៅៗ ។ ពុកមាត់ សាក់ដុះវែងស្រមែមស្រមាម ដូចជនអនាថា! ។ខ្លួនធុំតែក្លិនស្រា គឺស្រាតែមួយមុខគត់ ។ និយាយជាមួយអ្នកណាក៏មិនចុះ ដែលតែងតែបង្កជម្លោះនឹងអ្នកនឹង(មនុស្សស្រវឹងរាល់ថ្ងៃតែប៉ុណ្ណឹង)។

"អាហ៊ូនឈប់ផឹកទៅ! "

"ឯងកុំចេះអាជេយ៍~ "នាយនិយាយតបទៅមកប្រុសវិញទាំងអួរត្រមួរ

"បើឯងនៅតែធ្វើខ្លួនបែបនេះ ទោះអុជធូបហៅក៏ប្រពន្ធកូនឯងមិនមករកដែល! "

"ឯងឈប់និយាយអាជេយ៍~ ឯងដឹងហើយមែនទេ? ថានីគីមិនដាច់ចិត្តទៅចោលយើងទេ! "នាយនិយាយទាំងសើចលាយយំ

"យើងមិនដឹងថាយ៉ាងមិចជាមួយឯងទេ! "ជេយ៍ស្រែកទៅកាន់ប្អួនប្រុសហើយក៏ដើរចេញទៅ

"យូរៗទៅកាន់តែយូរៗទៅ! វាឆ្គួតបាត់ទៅហើយនឹង! "ជេយ៍ចេញមកហើយក៏និយាយប្រាប់ទៅភរិយារបស់នាយដែលឈរចាំនៅមុខបន្ទប់

(𝗙𝗔𝗞𝗘 )𝗔𝗟𝗣𝗛𝗔កំពូលស្នេហ៍(complete) Место, где живут истории. Откройте их для себя